កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែតុលា
ចម្រៀងលេខ២៦
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ ដោយប្រើយោបល់នៅទំព័រ១៦ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែតុលា។
២០ នាទី : របៀបដែលអ្នកអាចពង្រីកកិច្ចបម្រើរបស់អ្នក ផ្នែកទីពីរ។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ដែលមានមូលដ្ឋានលើសន្លឹកបន្ថែមអង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា ទំព័រ៣ ទៅដល់ទំព័រ៤ វគ្គ២ ក្រោមចំណងជើងសាលាបង្ហាត់ខាងកិច្ចបម្រើ។
១៥ នាទី : ‹ចូរប្រើទ្រព្យសម្បត្ដិលោកីយ៍នេះឲ្យបានជាមិត្តសំឡាញ់ដល់ខ្លួន›។ ថ្លែងដោយអ្នកចាស់ទុំម្នាក់ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៥ ទំព័រ១៣-១៨។
ចម្រៀងលេខ៥
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែតុលា
ចម្រៀងលេខ៣១
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបម្រើព្រះរាជាណាចក្រយើង។
២០ នាទី : តើអ្នកអាចជួយសិស្សគម្ពីរដោយប្រើសម្ភារៈដែលធន់នឹងភ្លើងយ៉ាងដូចម្ដេច? សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ដែលមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៩ ទំព័រ១១ វគ្គ១២-១៧។ រួមបញ្ចូលយោបល់ពីរបៀបដែលសំណួរនៅក្នុងសៀវភៅព្រះគម្ពីរបង្រៀនបានត្រូវរៀបចំដើម្បីជួយយើងឲ្យយល់ពីអ្វីដែលមានក្នុងចិត្តរបស់សិស្ស។ សូមពិនិត្យមើលឧទាហរណ៍ខ្លះៗដែលមាននៅក្នុងជំពូកទី១ វគ្គ១៩ ជំពូកទី២ វគ្គ៤ ជំពូកទី៣ វគ្គ២៤ និងជំពូកទី៤ វគ្គ១៨។ សូមលើកទឹកចិត្តអ្នកផ្សាយទាំងអស់ឲ្យប្រើដោយប្រសិទ្ធភាពនូវចំណុចផ្សេងៗក្នុងសៀវភៅនោះ។
១៥ នាទី : របៀបដែលអ្នកអាចពង្រីកកិច្ចបម្រើរបស់អ្នក ផ្នែកទីបី។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ដែលមានមូលដ្ឋានលើសន្លឹកបន្ថែមអង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា ទំព័រ៤ ទៅដល់ទំព័រ១៣ វគ្គ២ ក្រោមចំណងជើងអ្នកស្ម័គ្រចិត្តបម្រើផ្នែកសាងសង់។
ចម្រៀងលេខ៦៤
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែតុលា
ចម្រៀងលេខ៧៨
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមអានសេចក្ដីរាយការណ៍ពីគណនេយ្យព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ ដោយប្រើយោបល់នៅទំព័រ១៦ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែវិច្ឆិកា។
១៥ នាទី : សេចក្ដីត្រូវការតាមតំបន់។
២០ នាទី : ចូរដើរដូចជាមនុស្សភ្លឺចុះ! សុន្ទរកថា និងការសម្ភាសន៍។ យើងបានចាកចេញពីភាពងងឹតក្នុងពិភពលោកនេះ ហើយសម្រេចឲ្យពន្លឺពីព្រះយេហូវ៉ាដឹកនាំយើង។ (អេភ. ៥:៨, ៩) ដោយសារពន្លឺពីព្រះយេហូវ៉ា នោះបានធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើងៗ និងមានគោលបំណងក្នុងជីវិត។ (១ធី. ៤:៨) ពន្លឺពីព្រះយេហូវ៉ាក៏ផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមផងដែរ។ (រ៉ូម ១៥:៤) សូមសម្ភាសអ្នកផ្សាយពីរឬបីនាក់ដែលបានប្រឈមមុខនឹងឧបសគ្គធំ ហើយបានយកឈ្នះនឹងឧបសគ្គទាំងនោះ ដើម្បីរក្សាឲ្យមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា។ តើឧបសគ្គអ្វីខ្លះដែលពួកគាត់បានប្រឈមមុខពេលស្គាល់សេចក្ដីពិត? តើពួកគាត់បានយកឈ្នះលើឧបសគ្គទាំងនោះយ៉ាងដូចម្ដេច? តើសព្វថ្ងៃនេះ ជីវិតរបស់ពួកគាត់បានប្រសើរជាងមុនយ៉ាងណា? តើអ្វីបានជួយពួកគាត់ឲ្យនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីពិត? សូមបញ្ចប់ដោយលើកទឹកចិត្តទាំងអស់គ្នាឲ្យបន្តមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាងជាមួយព្រះយេហូវ៉ា ហើយបង្ហាញចិត្តកតញ្ញូដ៏ជ្រាលជ្រៅចំពោះសេចក្ដីពិតដែលទ្រង់ បានសម្ដែងឲ្យយើងស្គាល់។—២ពេ. ១:៥-៨
ចម្រៀងលេខ៧១
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែតុលា
ចម្រៀងលេខ៧៣
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ រំលឹកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍សម្រាប់ខែតុលា។ សូមជម្រាបពីឧបករណ៍ផ្សាយសម្រាប់ខែវិច្ឆិកា និងធ្វើការសម្ដែងមួយ។
១៥ នាទី : របៀបដែលអ្នកអាចពង្រីកកិច្ចបម្រើរបស់អ្នក ផ្នែកទីបួន។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ដែលមានមូលដ្ឋានលើសន្លឹកបន្ថែមអង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា ទំព័រ១៣ ចាប់ពីចំណងជើង តើអ្នកមានគោលដៅអ្វីក្នុងកិច្ចបម្រើព្រះ? រហូតដល់ចប់។
២០ នាទី : «ចូរផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សក្រីក្រ»។a
ចម្រៀងលេខ៧៤
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែវិច្ឆិកា
ចម្រៀងលេខ៦៧
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី : មាតាបិតាទាំងឡាយ ចូរការពារមត៌កវិសេសវិសាលរបស់អ្នក។ សុន្ទរកថាដែលមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៥ ទំព័រ១៣-១៧។
២០ នាទី : «របៀបរៀបចំដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក»។b សូមអញ្ជើញអ្នកស្ដាប់ឲ្យផ្ដល់ចម្លើយយ៉ាងចំៗអំពីរបៀបដែលពួកគាត់បានទទួលការលើកទឹកចិត្តពីដំណើរទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យមណ្ឌល។ អាចសុំបងប្អូនពីរ ឬបីនាក់ទុកជាមុន។
ចម្រៀងលេខ៧៥
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។