បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០៨ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៨ កិច្ចបម្រើព្រះ
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣១ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​មេសា
២០០៨ កិច្ចបម្រើព្រះ
km ៣/០៨ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​មីនា

ចម្រៀង​លេខ​៩៧

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​៦ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​មីនា ជា​មួយ​នឹង​លិខិត​អញ្ជើញ​ឲ្យ​មក​ចូល​រួម​ពិធី​បុណ្យ​រំលឹក។

២០ នាទី : ហេតុ​អ្វី​យើង​មក​ប្រជុំ​គ្នា? សុន្ទរកថា និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០០១ ទំព័រ​១៥​-​១៦ វគ្គ​៩​-​១៤។ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​ពី​របៀប​ដែល​ពួក​គាត់​បាន​ពុះពារ​ដើម្បី​អាច​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀងទាត់ និង​ប្រយោជន៍​ដែល​មក​ពី​ការ​ចូល​រួម​កិច្ច​ប្រជុំ។

១៥ នាទី : ​«​យើង​ម្នាក់​ៗ​សុទ្ធតែ​មាន​អ្វី​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​»។a បើ​មាន​ពេល​គ្រប់គ្រាន់​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​លើក​ឡើង​បទ​គម្ពីរ​ដែល​មាន​ក្នុង​អត្ថបទ។

ចម្រៀង​លេខ​៤

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​មីនា

ចម្រៀង​លេខ​៦១

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​រំលឹក​អ្នក​ស្ដាប់​ឲ្យ​យក​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​មេ​សា មក​ឯ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​នៅ​សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​មីនា និង​សូម​រៀបចំ​ទុក​ជា​មុន​ដើម្បី​ពិគ្រោះ​អំពី​ពាក្យ​ផ្សាយ​ដែល​ត្រូវ​នឹង​តំបន់​ផ្សាយ។ សូម​ជ្រើសរើស​សេចក្ដី​ជូន​ដំណឹង​ពី​កិច្ច​បម្រើ​ព្រះ។

១៥ នាទី : ប្រអប់​សំណួរ។ ដឹក​នាំ​ដោយ​អ្នក​ចាស់​ទុំ។ សូម​អាន​និង​ពិគ្រោះ​វគ្គ​នីមួយ​ៗ។

២០ នាទី : ​«​តើ​យើង​អាច​ជួយ​អ្នក​ដែល​ចូល​រួម​ពិធី​បុណ្យ​រំលឹក​យ៉ាង​ដូច​ម្ដេច?​»។b ពេល​ពិចារណា​ដល់​វគ្គ​៥ សូម​ធ្វើ​ការ​សម្ដែង​យ៉ាង​ខ្លី​មួយ បង្ហាញ​ពី​របៀប​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​អ្នក​ថ្មី​ដែល​បាន​មក​ចូល​រួម​ពិធី​បុណ្យ​រំលឹក។

ចម្រៀង​លេខ​៩៨

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​មីនា

ចម្រៀង​លេខ​៩៩

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនី ព្រម​ទាំង​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។

១៥ នាទី : ចូរ​រៀបចំ​ដើម្បី​ផ្ដល់​ទស្សនាវដ្ដី​ថ្មី។ ជា​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។ បន្ទាប់​ពី​បាន​ពិនិត្យ​មើល​ជា​សង្ខេប​នូវ​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​មេ​សា សូម​សួរ​អ្នក​ស្ដាប់​ពី​អត្ថបទ​មួយ​ណា​ដែល​ពួក​គាត់​គិត​ថា​មនុស្ស​ក្នុង​តំបន់​ចាប់​អារម្មណ៍ ហើយ​ហេតុ​អ្វី? អញ្ជើញ​ពួក​គាត់​ឲ្យ​រៀប​រាប់​អំពី​ចំណុច​សំខាន់​ខ្លះ​ៗ​ក្នុង​អត្ថបទ​ដែល​ពួក​គាត់​នឹង​យក​មក​ប្រើ​ពេល​ទៅ​ផ្សាយ។ តើ​នឹង​ប្រើ​សំណួរ​អ្វី​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា? តើ​បទ​គម្ពីរ​ណា​មួយ​ក្នុង​អត្ថបទ​នឹង​លើក​យក​មក​ប្រើ? ដោយ​ប្រើ​យោបល់​ទាំង​ប៉ុន្មាន​ដែល​ល្អ​សម្រាប់​តំបន់​ផ្សាយ សូម​ធ្វើ​ការ​បង្ហាញ​ពី​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​មេ​សា។

២០ នាទី : យើង​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក។ ពាក្យ​ផ្ដើម​ឲ្យ​តិច​ជាង​មួយ​នាទី។ សុន្ទរកថា​ដឹក​នាំ​ដោយ​អ្នក​ចាស់​ទុំ ដែល​មាន​មូលដ្ឋាន​លើ​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៥ ទំព័រ​១០​-​១១ វគ្គ​១០​-​១៤។ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​អំពី​របៀប​ដែល​សារ​រាជាណាចក្រ​ផ្ដល់​ឲ្យ​ពួក​គាត់​នូវ​សេចក្ដី​សង្ឃឹម​និង​ការ​សម្រាល​ទុក្ខ ពេល​ដែល​ពួក​គាត់​បាន​ឮ​ជា​លើក​ដំបូង។

ចម្រៀង​លេខ​១១

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣១ ខែ​មីនា

ចម្រៀង​លេខ​១៦

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំលឹក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​សម្រាប់​ខែ​មីនា។

២០ នាទី : ​«​សំបុត្រ​ពី​គណៈ​អភិបាល​»។ សុន្ទរកថា​នឹង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។

១៥ នាទី : ​«​ចូរ​លើក​ទឹក​ចិត្ត​គ្នា​ពេល​ផ្សព្វ​ផ្សាយ​»។c

ចម្រៀង​លេខ​១០០

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​មេសា

ចម្រៀង​លេខ​១

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

២០ នាទី : តើ​ចាំបាច់​ពន្យារ​ពេល​ទទួល​ការ​ជ្រមុជ​ទឹក​ទេ? គួរ​ថ្លែង​ដោយ​អ្នក​ចាស់​ទុំ ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០០៦ ទំព័រ​៣១​-​៣២ វគ្គ​១៤​-​១៧។ រួម​បញ្ចូល​ការ​សម្ភាសន៍​យ៉ាង​ខ្លី ចំពោះ​អ្នក​ផ្សាយ​ម្នាក់​ឬ​ពីរ​នាក់​ដែល​បាន​ជ្រមុជ​ទឹក​ពេល​នៅ​ជា​ក្មេង​ជំទង់។ តើ​អ្វី​បាន​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើ​តាម​ជំហាន​ដ៏​សំខាន់​នេះ​តាំង​ពី​ក្មេង​មក? តើ​តាម​របៀប​ណា​ដែល​ការ​ជ្រមុជ​ទឹក​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​ចាស់​ទុំ ដែល​អាច​ជួយ​ការពារ​ពួក​គេ​ពី​ឥទ្ធិពល​អាក្រក់?

១៥ នាទី : តើ​អ្នក​បាន​ព្យាយាម​សួរ​ដោយ​ត្រង់​ៗ សុំ​គេ​រៀន​គម្ពីរ​ទេ? សុន្ទរកថា​នឹង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​ខែ​មីនា ឆ្នាំ​១៩៩៨ ទំព័រ​៤។ ចូរ​ពិគ្រោះ​ពី​ពាក្យ​ផ្សាយ​ដែល​មាន​ជា​គំរូ​ស្រាប់ និង​ពី​របៀប​ដែល​អ្នក​ផ្សាយ​អាច​កែ​ប្រែ​ពាក្យ​ផ្សាយ​ឲ្យ​សម​ស្រប​ទៅ​តាម​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ដើម្បី​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ បន្ទាប់​មក​ធ្វើ​ការ​សម្ដែង​មួយ​ឬ​ពីរ។ សូម​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ព្យាយាម​យ៉ាង​ហោច​ណាស់​ដឹក​នាំ​បង្រៀន​សិស្ស​គម្ពីរ​ម្នាក់​ក្នុង​អំឡុង​សប្ដាហ៍​បន្ទាប់ ដោយ​ប្រើ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​តាម​រយៈ​ការ​ស្នើ​សុំ​យ៉ាង​ចំ​ៗ។

ចម្រៀង​លេខ​២

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក