បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០៨ ទំ. ៥
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៨ កិច្ចបម្រើព្រះ
២០០៨ កិច្ចបម្រើព្រះ
km ៣/០៨ ទំ. ៥

សេចក្ដី​ជូន​ដំណឹង

◼ មីនា : សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? សូម​ព្យាយាម​ដើម្បី​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ មេ​សា និង​ឧសភា : ទស្សនាវដ្ដី​ប៉មយាម។ ចូរ​ខំ​ប្រឹង​ជា​ពិសេស​ដើម្បី​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍​ថ្មី​ដែល​បាន​ចូល​រួម​ពិធី​បុណ្យ​រំលឹក និង​មក​ស្ដាប់​សុន្ទរកថា​ពិសេស ក៏​ប៉ុន្តែ​មិន​មាន​សកម្មភាព​ជា​មួយ​ក្រុម​ជំនុំ។ ពេល​ត្រឡប់​ទៅ​ជួប​អ្នក​ថ្មី​នោះ យើង​គួរ​មាន​គោល​បំណង​ដើម្បី​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ មិថុនា : សៀវភៅ​ព្រះ​គម្ពីរ បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំ​ដី​នៃ​មនុស្ស? ក្រុម​ជំនុំ​ណា​ដែល​មិន​មាន​សៀវភៅ​នេះ ប្រហែល​ជា​អាច​ផ្ដល់​សៀវភៅ​ចូរ​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ។

◼ ពេល​ក្រុម​ជំនុំ​បាន​ទទួល​ទស្សនាវដ្ដី​ប៉មយាម និង​ទស្សនាវដ្ដី​ភ្ញាក់​រលឹក! (​Awake!​) ដែល​មក​ដល់​ថ្មី​ៗ សូម​ចែក​ជូន​បង​ប្អូន​អ្នក​ផ្សាយ​ភ្លាម​ៗ ដើម្បី​ឲ្យ​ពួក​គាត់​អាច​មាន​ឱកាស​អាន​ជា​មុន មុន​នឹង​ផ្ដល់​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

◼ ប្រធាន​ត្រួត​ពិនិត្យ​គួរ​ចាត់​បុគ្គល​ណា​ម្នាក់​ឲ្យ​ទៅ​ត្រួត​ពិនិត្យ​គណនី​របស់​ក្រុម​ជំនុំ​សម្រាប់​ខែ​ធ្នូ មករា និង​កុម្ភៈ។ បុគ្គល​ដែល​ត្រូវ​ត្រួត​ពិនិត្យ​គណនី​របស់​ក្រុម​ជំនុំ​គួរ​ជា​មនុស្ស​ខុស​ៗ​គ្នា។ ពេល​កិច្ចការ​នេះ​ធ្វើ​រួច​ហើយ សូម​ជម្រាប​ប្រាប់​ក្រុម​ជំនុំ បន្ទាប់​ពី​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនី (​សូម​មើល​ក្រដាស​ណែនាំ​ដើម្បី​ធ្វើ​គណនេយ្យ​ក្រុម​ជំនុំ Instructions for Congregation Accounting—S-27​)។

◼ ប្រធាន​សម្រាប់​មហា​សន្និបាត​ប្រចាំ​តំបន់​ឆ្នាំ​២០០៨ គឺ ​«​ចូរ​ឲ្យ​សកម្ម​ពល​របស់​ព្រះ​ដឹក​នាំ​ជីវិត​យើង​»។ កិច្ច​បម្រើ​ព្រះ​ខែ​មេ​សា មាន​ព័ត៌មាន​ល្អិតល្អន់​ដែល​អាច​ជួយ​យើង​ម្នាក់​ៗ​ឲ្យ​រៀបចំ​ដើម្បី​អាច​ចូល​រួម​ស្ដាប់​កម្មវិធី​មហា​សន្និបាត​ឲ្យ​បាន​ពេញ​ទាំង​បី​ថ្ងៃ។ បើ​មាន​ការ​ចាំបាច់​ត្រូវ​សុំ​ច្បាប់​និយោជក​ដើម្បី​ឲ្យ​អាច​ចូល​រួម​ទាំង​បី​ថ្ងៃ​បាន សូម​កុំ​ស្ទាក់ស្ទើរ​ឡើយ។

◼ សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០០៨ យើង​នឹង​សិក្សា​សៀវភៅ​ព្រះ​គម្ពីរ បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំ​ដី​នៃ​មនុស្ស? នៅ​ឯ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក