លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៨។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ [សូមកត់សម្គាល់ : កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើយើងអាចរៀបចំសុន្ទរកថាឲ្យមានភាពទាក់ទងគ្នាយ៉ាងណា? [ht ទំព័រ៥៣ វគ្គ២-៣]
២. មុននឹងបញ្ជាក់ហេតុផល តើអ្នកអាចផ្ដល់មូលដ្ឋានត្រឹមត្រូវយ៉ាងដូចម្ដេច? [ht ទំព័រ៥៨-៥៩ វគ្គ៣-៥]
៣. ពេលសាវ័កប៉ុលនិយាយទៅកាន់ជនជាតិក្រិចនៅទីក្រុងទីអើរីយ៉ូស តើគាត់បង្កើតឲ្យមានទស្សនៈស្របគ្នា និងរក្សាឲ្យមានទស្សនៈនេះរហូតដល់ចប់យ៉ាងដូចម្ដេច? (កិច្ចការ ១៧:២២, ២៣) [ht ទំព័រ៦១ វគ្គ១៨]
៤. តើអ្នកអាចពន្យល់អំពីប្រធានមួយឲ្យបានច្បាស់លាស់យ៉ាងដូចម្ដេច? [ht ទំព័រ៦១ វគ្គ១៩-២០]
៥. តើអ្នកអាចសម្គាល់ចំណុចសំខាន់ៗក្នុងសុន្ទរកថារបស់អ្នកយ៉ាងដូចម្ដេច? [ht ទំព័រ៦៤ វគ្គ៩]
សុន្ទរកថាទី១
៦. បើប្រៀបធៀបព្រះយេហូវ៉ាទៅនឹង«ជាងស្មូន» តើយើងអនុញ្ញាតឲ្យទ្រង់កែតម្រង់យើងដោយរបៀបណា? (អេសាយ ៦៤:៨) [w០៦ ១/៦ ទំព័រ៣១ វគ្គ១៤]
៧. ដោយយកតម្រាប់តាមដាវីឌ តើយើងគួរប្រព្រឹត្តយ៉ាងណាប្រសិនបើយើងជួបនឹងអំពើអយុត្ដិធម៌ឬការរើសអើងសាសនា? (ទំនុកដំកើង ៨៦:២) [w០៦ ១/៧ ទំព័រ១៩ វគ្គ៧]
៨. សូម្បីតែឥឡូវនេះ តើពួកអ្នកបំរើរបស់ព្រះយេហូវ៉ា កំពុងតែទទួលនូវផលប្រយោជន៍ដ៏អស្ចារ្យណាខ្លះ? [wt ទំព័រ១២៦ វគ្គ១៤-១៥]
៩. ពេលមានអារម្មណ៍ធ្លាក់ទឹកចិត្ត តើយើងអាចធ្វើអ្វីខ្លះដើម្បីរក្សាឲ្យមានកម្លាំងខាងវិញ្ញាណ? (ទំនុកដំកើង ៩៤:១៨, ១៩) [w០៦ ១/៨ ទំព័រ២១-២២ វគ្គ១៦-១៧]
១០. ដោយសារអាកប្បកិរិយារបស់យើងចំពោះអង្គការរបស់ព្រះយេហូវ៉ាដែលយើងមើលឃើញ តើយើងបង្ហាញអ្វី? (ហេព្រើរ ១៣:១៧) [wt ទំព័រ១៣៥ វគ្គ១៥]
អំណានគម្ពីរប្រចាំសប្ដាហ៍
១១. ហេតុអ្វីបានជាអ្នកយាមគុកនៅទីក្រុងភីលីព«បំរុងនឹងសំឡាប់ខ្លួនចោល»? (កិច្ចការ ១៦:២៥-២៧) [w៩៦ ១/៤ ទំព័រ២២ វគ្គ១៣]
១២. ពេលមហាជនបៀតបៀនអើរីស្ដាកនិងកៃយុស តើពួកគាត់មានទឹកចិត្តបែបណា? (កិច្ចការ ១៩:២៩; ២០:៤, ៥) [w០៨ ១/២ ទំព័រ១៥-១៦ វគ្គ១៦-១៧]
១៣. តើមានន័យយ៉ាងណាដែលថាប៉ុលជាអ្នក«ធាក់ជល់នឹងជន្លួញ»? (កិច្ចការ ២៦:១៤) [w០៣ ១/១០-E ទំព័រ៣២]
១៤. តើ«អំពើបាបបានឱកាសដោយសារបញ្ញត្ត»យ៉ាងដូចម្ដេច? (រ៉ូម ៧:៨, ១១) [w០៨ ១/៦ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅរ៉ូម»]
១៥. តើយើង«ប្រមូលរងើកភ្លើង»ដាក់លើក្បាលខ្មាំងសត្រូវយ៉ាងដូចម្ដេច? (រ៉ូម ១២:២០) [w០៨ ១/៦ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅរ៉ូម»]