សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែសីហា: សៀវភៅស្តើងណាដែលមាន៣២ទំព័រដូចជា: តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? របៀបទទួលបានជីវិតដ៏គាប់ចិត្ត ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? ចូរចាំយាមចុះ! វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! ស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? និងសៀវភៅតើព្រះតម្រូវអ្វីពីយើង? កញ្ញា: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ពេលជួបគេជាលើកដំបូង សូមព្យាយាមដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។ បើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមបង្ហាញយ៉ាងខ្លីឲ្យគាត់ដឹងថា គាត់អាចទទួលប្រយោជន៍បើគាត់រៀនគម្ពីរ។ តុលា: ទស្សនាវដ្ដីប៉មយាម។ បើម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍ សូមពិភាក្សាអំពីខិត្តប័ណ្ណតើលោកអ្នកចង់រៀនព្រះគម្ពីរទេ? ដោយមានគោលបំណងដើម្បីចាប់ផ្ដើមបង្រៀនព្រះគម្ពីរ។ វិច្ឆិកា: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? សូមព្យាយាមដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។
◼ ក្រុមជំនុំទាំងឡាយគួរចាប់ផ្ដើមស្នើសុំប្រតិទិននៃសាក្សីព្រះយេហូវ៉ា ឆ្នាំ២០០៩ (2009 Calendar of Jehovah’s Witnesses) សៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ឆ្នាំ២០០៩ និងសៀវភៅប្រចាំឆ្នាំនៃសាក្សីព្រះយេហូវ៉ា ឆ្នាំ២០០៩ (2009 Yearbook of Jehovah’s Witnesses) សូមដាក់ជាប់នឹងប័ណ្ណស្នើសុំឧបករណ៍ផ្សាយជាបន្ទាប់។ សំបុត្រដែលថា«សេចក្ដីជូនដំណឹងដល់ក្រុមជំនុំទាំងឡាយ»ត្រូវផ្ញើទៅក្រុមជំនុំជារៀងរាល់ខែដោយរាយនាមភាសានៃឧបករណ៍ផ្សាយទាំងប៉ុន្មានដែលអាចស្នើសុំបាន។ មានតែសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០០៩ប៉ុណ្ណោះទេ ដែលយើងអាចស្នើសុំជាភាសាខ្មែរបាន។
◼ សូមរំលឹកពួកអ្នកចាស់ទុំឲ្យធ្វើតាមការណែនាំដែលមានក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩១ ទំព័រ២១-២៣ (ជាភាសាអង់គ្លេស) ស្តីអំពីបុគ្គលដែលបានបណ្ដាច់មិត្តភាព ឬក៏បានដកខ្លួនចេញពីក្រុមជំនុំ ប្រហែលជាចង់មានមិត្តភាពឡើងវិញ។