កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែកញ្ញា
ចម្រៀងលេខ៩០
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមសួរអ្នកស្ដាប់ តើអត្ថបទមួយណាដែលពួកគាត់គិតថាមនុស្សក្នុងតំបន់ចាប់អារម្មណ៍? តើនឹងប្រើសំណួរ ហើយបទគម្ពីរមួយណាដើម្បីផ្ដល់ទស្សនាវដ្ដី? សូមធ្វើការសម្ដែងមួយ បង្ហាញពីរបៀបដែលអាចយកមកប្រើដើម្បីផ្ដល់ទស្សនាវដ្ដី។
១៥ នាទី : ចូរជួយសិស្សព្រះគម្ពីរឲ្យក្លាយទៅជាអ្នកបង្ហាត់បង្រៀន។ សុន្ទរកថាដែលមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០៧ ទំព័រ២០-២១ វគ្គ១៤-២០។ សូមធ្វើការសម្ដែងយ៉ាងខ្លី បង្ហាញពីអ្នកផ្សាយពន្យល់ទៅកាន់សិស្សគម្ពីរថ្មី ពីដំណើរការនៃកិច្ចប្រជុំសាធារណៈដែលមានការថ្លែងសុន្ទរកថានិងការសិក្សាទស្សនាវដ្ដីប៉មយាម ដើម្បីអញ្ជើញគាត់ឲ្យមកចូលរួម។
២០ នាទី : របៀបយកឈ្នះនឹងការរើសអើងក្នុងកិច្ចបម្រើផ្សាយ។ ជាសុន្ទរកថាដែលថ្លែងដោយអ្នកចាស់ទុំ មានមូលដ្ឋានទៅលើព័ត៌មានក្នុងអត្ថបទសៀវភៅរបស់យើង បង្ហាញពីរបៀបដែលការរើសអើងអាចមានឥទ្ធិពលទៅលើកិច្ចផ្សព្វផ្សាយរបស់យើង។ សូមពន្យល់ពីរបៀបដែលយើងអាចយកឈ្នះនឹងការរើសអើង។ ជួនកាលតាមរយៈកិរិយាប្រព្រឹត្តរបស់យើងក្នុងកិច្ចបម្រើផ្សាយ និងអ្វីដែលយើងធ្វើជារៀងរាល់ថ្ងៃ អាចធ្វើឲ្យពួកអ្នកដែលធ្លាប់ប្រកាន់យើងចាប់ផ្ដើមចាប់អារម្មណ៍សេចក្ដីពិត។ ដូច្នេះ គឺសំខាន់ណាស់ឲ្យយើងប្រុងប្រយ័ត្ននឹងពាក្យសម្ដី ហើយការប្រព្រឹត្តរបស់យើងជានិច្ច។ (១ពេ. ២:១២; ៣:១, ២) សូមរៀបរាប់ពីបទពិសោធន៍ខ្លះៗពីតំបន់ផ្សាយ ឬពីសៀវភៅយើងដែលបង្ហាញពីរបៀបយកឈ្នះនឹងការរើសអើង។
ចម្រៀងលេខ៥១
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែកញ្ញា
ចម្រៀងលេខ៣៥
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបម្រើព្រះ។
២០ នាទី : តើយើងបានសម្រេចអ្វីខ្លះពីឆ្នាំមុន? សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ ដឹកនាំដោយអ្នកត្រួតពិនិត្យកិច្ចបម្រើឬអ្នកចាស់ទុំឯទៀតដែលមានពិសោធន៍។ សូមលើកបញ្ជាក់ពីសកម្មភាពរបស់ក្រុមជំនុំនាឆ្នាំកន្លងទៅ ដោយប្រមូលអារម្មណ៍ទៅលើកិច្ចការដ៏ល្អដែលបានសម្រេចក្នុងកិច្ចបម្រើផ្សាយ។ ចូរលើកសរសើរក្រុមជំនុំ។ សូមរៀបចំជាមុនឲ្យអ្នកផ្សាយម្នាក់ឬពីរនាក់ រៀបរាប់ពីបទពិសោធន៍ដែលគួរឲ្យចាប់អារម្មណ៍។ សូមរៀបរាប់មួយឬពីរចំណុចដែលក្រុមជំនុំអាចធ្វើក្នុងអំឡុងឆ្នាំបន្ទាប់មក ហើយសូមពិចារណាអំពីយោបល់ដ៏មានប្រយោជន៍ដើម្បីឲ្យបានរីកចម្រើន។
១៥ នាទី : តើខ្ញុំអាចពន្យល់អំពីជំនឿរបស់ខ្ញុំស្តីពីការបង្កើតយ៉ាងដូចម្ដេច? សុន្ទរកថាដែលមានមូលដ្ឋានទៅលើព័ត៌មានក្នុងអត្ថបទពីសៀវភៅយើង។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់ពីរបៀបដែលពួកគេបានពន្យល់ពីជំនឿរបស់ខ្លួន ស្តីពីការបង្កើតរបស់ព្រះនៅឯសាលារៀន កន្លែងធ្វើការ និងនៅកន្លែងផ្សេងទៀត។ យោបល់មួយឬពីរសូមរៀបចំទុកជាមុន។
ចម្រៀងលេខ១៨
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែកញ្ញា
ចម្រៀងលេខ៤៨
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមអានសេចក្ដីរាយការណ៍ពីគណនី និងបញ្ជាក់ថាបានទទួលវិភាគទាន។ សូមពិគ្រោះអំពីសំបុត្រពីការិយាល័យសាខានៅទំព័រទី១។
២០ នាទី : របៀបដែលយើងអាចទទួលប្រយោជន៍ ពីការចុះចូលចំពោះការរៀបចំរបស់ព្រះ ស្តីអំពីប្រមុខភាព។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់មានមូលដ្ឋានទៅលើសន្លឹកបន្ថែមនៃកិច្ចបម្រើព្រះខែសីហា អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា ចាប់ពីប្រធាននៅទំព័រ៤ រហូតដល់ចប់។
១៥ នាទី : សេចក្ដីត្រូវការតាមតំបន់។
ចម្រៀងលេខ៨៤
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែកញ្ញា
ចម្រៀងលេខ២០
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ រំលឹកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍សម្រាប់ខែកញ្ញា។ សូមរៀបចំអ្នកផ្សាយមួយឬពីរនាក់ទុកជាមុន ឲ្យពួកគាត់រៀបរាប់ពីបទពិសោធន៍ដ៏គួរឲ្យលើកទឹកចិត្ត ដែលពួកគាត់បានផ្សព្វផ្សាយក្រៅផ្លូវការនៅថ្ងៃដែលមានមហាសន្និបាតប្រចាំតំបន់ ពេលមានវិស្សមកាល និងឱកាសផ្សេងទៀត។
១៥ នាទី : របៀបរៀបចំដើម្បីផ្ដល់ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា។ សូមរៀបរាប់ជាសង្ខេបនូវទស្សនាវដ្ដី រួចសួរអ្នកស្ដាប់ តើអត្ថបទមួយណាដែលពួកគាត់គិតថាមនុស្សក្នុងតំបន់ចាប់អារម្មណ៍? តើនឹងប្រើសំណួរ ហើយបទគម្ពីរមួយណាដើម្បីផ្ដល់ទស្សនាវដ្ដី? សូមធ្វើការសម្ដែងដោយប្រើយោបល់ពីកិច្ចបម្រើព្រះ។ សូមឲ្យអ្នកចាស់ទុំម្នាក់ធ្វើការបង្ហាញយ៉ាងខ្លីពីរបៀបដែលគាត់ប្រើអត្ថបទមួយដែលទាក់ទងនឹងកាលៈទេសៈក្នុងតំបន់។
២០ នាទី : «ថ្ងៃទី២០ ខែតុលាដល់ថ្ងៃទី១៦ ខែវិច្ឆិកានឹងមានការចែកចាយខិត្តប័ណ្ណពិសេស!»។a ប្រសិនបើមានខិត្តប័ណ្ណហើយ សូមចែកជូនបងប្អូនម្នាក់មួយសន្លឹក។ ពេលពិចារណាដល់វគ្គ២ សូមរៀបរាប់ពីចំណុចផ្សេងៗយ៉ាងខ្លីក្នុងខិត្តប័ណ្ណ។ ពេលដល់វគ្គ៤សូមធ្វើការសម្ដែងនូវរបៀបផ្ដល់ខិត្តប័ណ្ណ។ ទោះជាយ៉ាងណាក៏ដោយ សូមចាំថាការចែកចាយខិត្តប័ណ្ណគឺអាស្រ័យទៅលើស្ថានការណ៍ក្នុងតំបន់ និងចេះផ្លាស់ប្ដូរតាមកាលៈទេសៈ។ ពេលពិចារណាដល់វគ្គ៥ សូមធ្វើការសម្ដែងមួយបង្ហាញពីអ្នកផ្សាយប្រើខិត្តប័ណ្ណដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ ពេលធ្វើការត្រឡប់ទៅជួប។
ចម្រៀងលេខ៦០
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែតុលា
ចម្រៀងលេខ២
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី : ប្រអប់សំណួរ។ ជាការពិគ្រោះជាមួយអ្នកស្ដាប់។ រួមបញ្ចូលយោបល់ពីទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៥ ទំព័រ២០-២២ វគ្គ១០-១៦។
២០ នាទី : «បង្រៀនអ្នកឯទៀតឲ្យស្រឡាញ់ព្រះយេហូវ៉ា»។b បើមានពេលគ្រប់គ្រាន់ អញ្ជើញអ្នកស្ដាប់ឲ្យលើកឡើងខគម្ពីរក្នុងចម្លើយ។
ចម្រៀងលេខ៥៤
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។