លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៨។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៨។ [សូមកត់សម្គាល់ : កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើការឡើងចុះសំឡេងស្រេចទៅលើអ្វី? [ht ទំព័រ៦៧ វគ្គ២១]
២. ពេលដែលអ្នកថ្លែងមានអារម្មណ៍សាទរ តើមានឥទ្ធិពលយ៉ាងណាទៅលើអ្នកស្ដាប់? [ht ទំព័រ៦៨ វគ្គ៣]
៣. តើទឹកមុខរបស់យើងអាចបង្ហាញនូវអារម្មណ៍កក់ក្ដៅបានយ៉ាងណា? [ht ទំព័រ៧០-៧១ វគ្គ១៣-១៤]
៤. តើយើងគួរបង្ហាញអារម្មណ៍កក់ក្ដៅនៅពេលណា? [ht ទំព័រ៧២ វគ្គ២០]
៥. ហេតុអ្វីក៏ឧទាហរណ៍និទស្សន៍ដែលមិនស្មុគស្មាញគឺមានប្រយោជន៍? [ht ទំព័រ៧៤ វគ្គ៧-៩]
សុន្ទរកថាទី១
៦. តើយើងត្រូវធ្វើយ៉ាងណា ពេលយើងទទួលដំបូន្មាននោះ? (ហេ. ១២:១១) [wt ទំព័រ១៣៦ វគ្គ២]
៧. ប្រសិនបើមិត្តភក្ដិមានជំនឿដូចគ្នាធ្វើអ្វីឲ្យយើងរកាំចិត្ត តើអាចដោះស្រាយយ៉ាងណា? (យ៉ា. ៤:១១, ១២) [wt ទំព័រ១៤៧ វគ្គ៨]
៨. តើអ្នកដែលជាប្រមុខក្នុងក្រុមគ្រួសារត្រូវប្រព្រឹត្តយ៉ាងណា? (១កូ. ១១:៣) [wt ទំព័រ១៥៤ វគ្គ៧]
៩. តើអ្វីជាមូលដ្ឋានដែលនាំឲ្យគ្រិស្តសាសនិកមានចិត្តក្លាហាន? [wt ទំព័រ១៧៤ វគ្គ១២]
១០. តើ«ថ្ងៃនៃព្រះយេហូវ៉ា»គឺជាអ្វី? [wt ទំព័រ១៧៥ វគ្គ២]
អំណានគម្ពីរប្រចាំសប្ដាហ៍
១១. តើ«បញ្ជូនមនុស្ស[អាក្រក់]យ៉ាងនោះទៅអារក្សសាតាំង ឲ្យបំផ្លាញនិស្ស័យសាច់ឈាមគេ ប្រយោជន៍ឲ្យព្រលឹងវិញ្ញាណបានសង្គ្រោះ»មានន័យអ្វី? (១កូ. ៥:៥) [w០៨ ១/៧ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅកូរិនថូស»]
១២. តើ«រាល់វេលា»ញឹកញាប់ប៉ុណ្ណានិង«ដរាប»ដល់កាលណា ដែលយើងត្រូវតែធ្វើបុណ្យរំលឹកពីមរណភាពរបស់ព្រះយេស៊ូ? (១កូ. ១១:២៦) [w០៨ ១/៧ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅកូរិនថូស»]
១៣. តើកូរិនថូសទី២ ១២:២-៤ រៀបរាប់អំពីចក្ខុនិមិត្តអ្វី? តើអ្នកណាទំនងជាមានចក្ខុនិមិត្តនោះ? [w០៥ ១/១ ទំព័រ១៨ វគ្គ៤; ទំព័រ១៩ វគ្គ៩]
១៤. ហេតុអ្វីបានជាប៉ុលប្រដូចក្រឹត្យវិន័យលោកម៉ូសេថាជាអ្នក‹ដឹកនាំទៅដល់ព្រះគ្រីស្ទ›? (កា. ៣:២៤) [w០៨ ១/៣E ទំព័រ១៨-២១]
១៥. ពេលប៉ុលអធិដ្ឋានថា «ទាំងព្រលឹងនិងវិញ្ញាណហើយរូបកាយទាំងមូល[របស់បងប្អូនទាំងនោះ]បានបំរុងទុក» តើគាត់ចង់មានន័យអ្វី? (១ថែ. ៥:២៣) [w០៨ ១/៩ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅថែស្សាឡូនីច និងធីម៉ូថេ»]