កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែធ្នូ
ចម្រៀងលេខ៧
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមធ្វើការពិគ្រោះជាសង្ខេបពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ នៅទំព័រ៤។ សូមអញ្ជើញអ្នកស្ដាប់ដែលមានជោគជ័យក្នុងការជូនទស្សនាវដ្ដីនេះឲ្យរៀបរាប់អំពីរបៀបដែលពួកគាត់បានស្នើផ្ដល់។ តើពួកគាត់លើកអត្ថបទមួយណា សួរសំណួរអ្វី ព្រមទាំងប្រើបទគម្ពីរមួយណា?
១៥ នាទី : កម្មវិធីសាលាកិច្ចបម្រើផ្សាយសម្រាប់ឆ្នាំ២០០៩។ សុន្ទរកថាថ្លែងដោយអ្នកត្រួតពិនិត្យសាលា។ ពិគ្រោះចំណុចសំខាន់ៗដែលមានប្រយោជន៍សម្រាប់បងប្អូនក្នុងក្រុមជំនុំ ដកស្រង់ពីសន្លឹកបន្ថែមក្នុងកិច្ចបម្រើព្រះ ខែតុលា ឆ្នាំ២០០៨។ សូមពិនិត្យឡើងវិញតួនាទីរបស់អ្នកជូនឱវាទរង។ ចូរលើកទឹកចិត្តទាំងអស់គ្នាឲ្យរៀបចំនិងថ្លែងសុន្ទរកថារបស់ខ្លួនដោយចិត្តឧស្សាហ៍ ផ្ដល់ចម្លើយអំពីគោលសំខាន់ៗពីអំណានគម្ពីរ និងធ្វើតាមយោបល់ដែលបានផ្ដល់ឲ្យរៀងរាល់សប្ដាហ៍ពីកូនសៀវភៅវិធីបង្កើនសមត្ថភាពនិយាយនិងបង្រៀន។
២០ នាទី : «តើអ្នកកំពុងប្រើកូនសៀវភៅការពិគ្រោះទេ?»។a ពេលពិចារណាវគ្គទី៣ សូមរៀបចំឲ្យអ្នកត្រួសត្រាយពេញពេល ឬអ្នកផ្សាយម្នាក់ដែលមានលក្ខណៈគ្រប់គ្រាន់ ធ្វើការសម្ដែងបង្ហាញពីរបៀបដែលអាចប្រើកូនសៀវភៅការពិគ្រោះក្នុងកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយ ដើម្បីតបឆ្លើយការជំទាស់ដែលថា«យើងគឺជាគ្រីស្ទានស្រេចហើយ»។
ចម្រៀងលេខ៣
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែធ្នូ
ចម្រៀងលេខ២៣
៥ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបម្រើព្រះ។
២០ នាទី : ប្អូនៗយុវវ័យ ចូរមានគោលដៅក្នុងកិច្ចបម្រើព្រះចុះ! សុន្ទរកថាថ្លែងដោយអ្នកចាស់ទុំម្នាក់ ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៧ ទំព័រ២៩-៣២ វគ្គ៩-១៩។ សូមសម្ភាសបងប្អូនមួយឬពីរនាក់ដែលបានបម្រើព្រះពេញពេលតាំងពីក្មេងមក។ ហេតុអ្វីបានជាគាត់សម្រេចចិត្តបម្រើព្រះពេញពេល? តើគាត់ទទួលពរអ្វីខ្លះ?
២០ នាទី : ចូរធ្វើតាមគំរូរបស់ព្រះយេស៊ូ ជាគ្រូដែលពូកែបញ្ចុះបញ្ចូលឲ្យមានសិស្ស។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៧ ទំព័រ២៣-២៥ វគ្គ៧-១៣។
ចម្រៀងលេខ៦៨
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែធ្នូ
ចម្រៀងលេខ២២
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមអានសេចក្ដីរាយការណ៍ពីគណនី ព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ សូមប្រាប់ពីឧបករណ៍ផ្សាយសម្រាប់ខែមករា ហើយរៀបចំឲ្យអ្នកចាស់ទុំម្នាក់ធ្វើការសម្ដែងបង្ហាញពីរបៀបដែលអាចផ្ដល់ឧបករណ៍ផ្សាយនោះ។
១៥ នាទី : ចូរមានចិត្តគំនិតដូចលោកយេស៊ូចំពោះកិច្ចបម្រើផ្សាយ។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០២ ទំព័រ១៩-២១ វគ្គ៧-១៦។
២០ នាទី : «ថ្ងៃពិសេសដើម្បីអញ្ជើញមនុស្សឲ្យរៀនគម្ពីរ»។b សូមប្រកាសប្រាប់ថ្ងៃសៅរ៍ឬថ្ងៃអាទិត្យមួយណាដែលជាថ្ងៃពិសេសក្នុងខែមករា ដែលសមាជិកក្នុងក្រមជំនុំនឹងប្រមូលអារម្មណ៍ទៅលើការអញ្ជើញមនុស្សឲ្យរៀនគម្ពីរ។ សូមពិនិត្យមើលយោបល់ក្នុងវគ្គបីឡើងវិញ ហើយធ្វើការសម្ដែងមួយឬពីរស្តីអំពីវិធីចាប់ផ្ដើមបង្រៀនគម្ពីរ។
ចម្រៀងលេខ៥៥
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែធ្នូ
ចម្រៀងលេខ៦២
ការសិក្សាសៀវភៅជាក្រុមជំនុំ :
សាលាកិច្ចបម្រើផ្សាយ :
អំណានគម្ពីរ : វិវរណៈ ១៥-២២
លំហាត់សាឡើងវិញ
កិច្ចប្រជុំអប់រំកិច្ចបម្រើ :
ចម្រៀងលេខ៣៨
៥ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។
១០ នាទី : សេចក្ដីត្រូវការតាមតំបន់។
២០ នាទី : «យើងត្រូវមានការស៊ូទ្រាំក្នុងកិច្ចផ្សព្វផ្សាយ»។c ប្រសិនបើមានពេល សូមអញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់អំពីបទគម្ពីរដែលបានកត់ទុកក្នុងអត្ថបទ។
ចម្រៀងលេខ៦៦
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែមករា
ចម្រៀងលេខ១៥
ការសិក្សាសៀវភៅជាក្រុមជំនុំ :
សាលាកិច្ចបម្រើផ្សាយ :
អំណានគម្ពីរ : លោកុប្បត្តិ ១-៥
ទី១ : លោកុប្បត្តិ ៣:១-១៥
ទី២ : (my រឿងទី១)
ទី៣ : តើកិច្ចការអ្វីដែលមិនមែនឥតប្រយោជន៍? (១កូ. ១៥:៥៨)
កិច្ចប្រជុំអប់រំកិច្ចបម្រើ :
ចម្រៀងលេខ៤៣
៥ នាទី : សេចក្ដីជូនដំណឹងតាមតំបន់
១០ នាទី : របៀបរៀបចំដើម្បីផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមករា។ ជាការពិគ្រោះជាមួយអ្នកស្ដាប់។ បន្ទាប់ពីការពិគ្រោះជាសង្ខេបនូវចំណុចខ្លះៗពីទស្សនាវដ្ដី សូមសួរអ្នកស្ដាប់ តើអត្ថបទមួយណាដែលពួកគាត់គិតថាមនុស្សក្នុងតំបន់ចាប់អារម្មណ៍ ហើយហេតុអ្វី? ដោយប្រើអត្ថបទខ្លះៗទាំងនេះ សូមអញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់សំណួរមួយដែលគាត់នឹងសួរដើម្បីចាប់ផ្ដើមការសន្ទនា ហើយបន្ទាប់មក បទគម្ពីរមួយពីអត្ថបទដែលគាត់នឹងអានមុនស្នើផ្ដល់ទស្សនាវដ្ដីនោះ។ បញ្ចប់ដោយធ្វើការសម្ដែង បង្ហាញពីរបៀបដែលអាចស្នើផ្ដល់ទស្សនាវដ្ដី ដោយប្រើយោបល់នៅកិច្ចបម្រើព្រះ ឬក៏ពាក្យផ្សាយដែលសមស្របទៅនឹងតំបន់ផ្សាយ។
២០ នាទី : ការបង្កើតផលក្នុងកិច្ចបម្រើព្រះពេលវ័យចំណាស់។ សុន្ទរកថាដែលលើកទឹកចិត្ត ហើយមានមូលដ្ឋានលើព័ត៌មានពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៧ ទំព័រ២៣-២៥ វគ្គ១-១១។ សូមសម្ភាសន៍អ្នកបម្រើម្នាក់ដែលបានបម្រើព្រះយេហូវ៉ាយ៉ាងច្រើនឆ្នាំដោយស្មោះត្រង់។ តើអ្វីដែលបានជួយគាត់ឲ្យរក្សាអំណរក្នុងការបម្រើព្រះយេហូវ៉ា?
ចម្រៀងលេខ៤៩
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។