សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១១ ខែមករា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១១ ខែមករា
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: យ៉ូស្វេ ២១-២៤
ទី១: យ៉ូស្វេ ២៤:១-១៣
ទី២: តើព្រះគ្មានមេត្ដា ហើយមិនយកចិត្តទុកដាក់នឹងមនុស្សឬ?
ទី៣: លោកយេស៊ូជាគំរូល្អស្តីអំពីការស្ដាប់បង្គាប់ព្រះដោយស្មោះត្រង់ (bh ទំព័រ៥០-៥១ វគ្គ២០-២២)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១៥ នាទី: ចូរជួយសិស្សគម្ពីរឲ្យក្លាយទៅជាអ្នកបង្ហាត់បង្រៀន។ ជាការពិគ្រោះជាមួយអ្នកស្ដាប់ដែលមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០៧ ទំព័រ២០-២១ ក្រោមចំណងជើង «ចូរជួយសិស្សព្រះគម្ពីរឲ្យក្លាយទៅជាអ្នកបង្ហាត់បង្រៀន»។ ចូរចាប់ផ្ដើមដោយឲ្យអ្នកផ្សាយដែលមានបទពិសោធន៍ធ្វើការសម្ដែង អំពីការអញ្ជើញសិស្សគម្ពីរថ្មីឲ្យមកចូលរួមកិច្ចប្រជុំក្រុមជំនុំហើយរៀបរាប់ពីកម្មវិធីបង្ហាត់បង្រៀន ដែលគាត់អាចទទួលនៅឯប្រជុំមួយ។
១៥ នាទី: «តើខ្ញុំមានលក្ខណៈគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយឬទេ?»។ ជាការសួរសំណួរនិងចម្លើយ។ ក្រោយពិគ្រោះវគ្គ៤ សូមសម្ភាសអ្នកផ្សាយម្នាក់ ដោយសួរសំណួរដូចតទៅ: តើអ្នកបានយកឈ្នះឧបសគ្គអ្វីដើម្បីផ្សព្វផ្សាយដោយប្រសិទ្ធភាព? តើតាមរបៀបណាដែលអ្នកបានទទួលជំនួយឲ្យក្លាយទៅជាអ្នកបម្រើដែលសកម្មនិងបង្កើតផល?