សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែកុម្ភៈ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែកុម្ភៈ
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ពួកចៅហ្វាយ ១១-១៤
ទី១: ពួកចៅហ្វាយ ១៣:១-១៤
ទី២: ដោយដឹងថាព្រះយេហូវ៉ាបានធ្វើឲ្យថ្ងៃនិងខែឈប់ទ្រឹងជាប្រយោជន៍ដល់សាសន៍អ៊ីស្រាអែល តើយើងមានទំនុកចិត្តអ្វីសព្វថ្ងៃនេះ? (my រឿងទី៤៩)
ទី៣: តើអ្នកអាចបង្ហាញយ៉ាងដូចម្ដេចថាអ្នកជាមនុស្សកតញ្ញូចំពោះតម្លៃលោះ? (bh ទំព័រ៦១-៦៣ វគ្គ១៨-២២)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១០ នាទី: ការឆ្លើយសំណួរអំពីបុណ្យផ្សេងៗ។ ការពិគ្រោះជាមួយនឹងអ្នកស្ដាប់ដោយមានមូលដ្ឋានទៅលើសៀវភៅព្រះគម្ពីរបង្រៀន ទំព័រ១៨៣-១៨៥ ចាប់ពីវគ្គ១១-១៥។ (សូមមើលការពន្យល់បន្ថែម ទំព័រ២៥៤-២៥៥) តើមនុស្សដែលរស់នៅក្នុងតំបន់អ្នកនឹងធ្វើបុណ្យអ្វីខ្លះ? តើនៅពេលណានិងនៅកន្លែងណាដែលអ្នកអាចផ្សព្វផ្សាយអំពីបុណ្យណាមួយនោះ? សូមរួមបញ្ចូលការសម្ដែងមួយដែលបង្ហាញអំពីឪពុក ឬម្ដាយរៀបចំជាមួយនឹងកូនអំពីរបៀបឆ្លើយសំណួរដូចជា ហេតុអ្វីអ្នកមិនធ្វើបុណ្យចូលឆ្នាំ?
២០ នាទី: «ការចែកចាយសេចក្ដីអញ្ជើញមកពិធីបុណ្យរំលឹកនៅទូទាំងពិភពលោក!»។ ជាការសួរសំណួរនិងចម្លើយ។ មុននឹងពិគ្រោះវគ្គ២ សូមឲ្យលិខិតអញ្ជើញមួយសន្លឹកដល់បងប្អូនម្នាក់ៗ បើក្រុមជំនុំបានទទួលហើយ និងពន្យល់នូវលក្ខណៈផ្សេងៗពីលិខិតនោះ។ ក្រោយពីពិគ្រោះវគ្គ២ សូមឲ្យអ្នកផ្សាយសម្ដែងរបៀបចែកលិខិតអញ្ជើញនេះ។ សូមសម្ភាសអ្នកត្រួតពិនិត្យកិច្ចបម្រើឬអ្នកចាស់ទុំម្នាក់ទៀត ដើម្បីឲ្យគាត់ពន្យល់ថែមទៀតអំពីការរៀបចំផ្សព្វផ្សាយសម្រាប់ការចែកចាយសេចក្ដីអញ្ជើញមកពិធីបុណ្យរំលឹក។