បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/១០ ទំ. ១២
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០១០ កិច្ចបម្រើព្រះ
២០១០ កិច្ចបម្រើព្រះ
km ៣/១០ ទំ. ១២

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​មីនា ឆ្នាំ​២០១០: សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? សូម​ព្យាយាម​ដើម្បី​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ មេ​សា និង​ឧសភា ឆ្នាំ​២០១០: ទស្សនាវដ្ដី​ប៉មយាម។ ចូរ​ខំ​ប្រឹង​ជា​ពិសេស​ដើម្បី​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍​ថ្មី​ដែល​បាន​ចូល​រួម​ពិធី​រំលឹក និង​មក​ស្ដាប់​សុន្ទរកថា​ពិសេស ក៏​ប៉ុន្តែ​មិន​មាន​សកម្មភាព​ជា​មួយ​ក្រុម​ជំនុំ។ ពេល​ត្រឡប់​ទៅ​ជួប​អ្នក​ថ្មី​នោះ យើង​គួរ​មាន​គោល​បំណង​ដើម្បី​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ មិថុនា ឆ្នាំ​២០១០: សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ប្រសិន​បើ​ម្ចាស់​ផ្ទះ​មាន​សៀវភៅ​នេះ​ហើយ សូម​ស្នើ​ផ្ដល់​សៀវភៅ​ដែល​មាន​១៩២​ទំព័រ​បោះពុម្ព​លើ​ក្រដាស​សាក​ពណ៌ ឬ​សៀវភៅ​មួយ​ណា​ក៏​បាន​ដែល​បាន​បោះពុម្ព​មុន​ឆ្នាំ​១៩៩៥។

◼ ពេល​ក្រុម​ជំនុំ​ទទួល​ទស្សនាវដ្ដី​ប៉មយាម និង​ទស្សនាវដ្ដី​ភ្ញាក់​រលឹក! (​Awake!​) ដែល​មក​ដល់​ថ្មី​ៗ សូម​ចែក​ជូន​បង​ប្អូន​អ្នក​ផ្សាយ​ភ្លាម​ៗ ដើម្បី​ឲ្យ​ពួក​គាត់​អាច​មាន​ឱកាស​អាន​ជា​មុន មុន​ផ្ដល់​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

◼ ពិធី​រំលឹក​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​មីនា ឆ្នាំ​២០១០។ ចម្រៀង​ដែល​ត្រូវ​ប្រើ​សម្រាប់​ពិធី​រំលឹក​គឺ​ចម្រៀង​លេខ​៨​និង​លេខ​៥​ពី​សៀវភៅ​ចម្រៀង​ថ្មី។ បើ​តាម​ធម្មតា​ក្រុម​ជំនុំ​របស់​អ្នក​មាន​ប្រជុំ​នៅ​ថ្ងៃ​អង្គារ ប្រជុំ​ទាំង​នោះ​ត្រូវ​ប្ដូរ​ទៅ​ថ្ងៃ​ផ្សេង​ទៀត​ក្នុង​អាទិត្យ​នោះ។ បើ​សិន​ជា​គ្មាន​លទ្ធភាព​ធ្វើ​ដូច្នេះ​ដោយ​សារ​មាន​ក្រុម​ជំនុំ​ជា​ច្រើន​ប្រើ​សាល​ប្រជុំ​នោះ គឺ​អាច​លុប​ចោល​ប្រជុំ។ ផ្នែក​ណា​ក្នុង​កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ​ដែល​ទាក់​ទង​ក្រុម​ជំនុំ​របស់​អ្នក​ជា​ពិសេស អាច​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​នៅ​ថ្ងៃ​ណា​មួយ​ផ្សេង​ទៀត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក