អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា
«សាសនាជាច្រើនបង្រៀនថា មនុស្សល្អឡើងទៅស្ថានសួគ៌ តើអ្នកគិតយ៉ាងណាដែរ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់អ្វីដែលគម្ពីរចែងអំពីកន្លែងណាដែលមនុស្សត្រូវរស់នៅ។ [សូមអាន ទំនុកតម្កើង ១១៥:១៦] ទស្សនាវដ្ដីនេះប្រាប់អំពីគោលបំណងរបស់ព្រះចំពោះមនុស្សនិងផែនដី»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា
«មនុស្សជាច្រើនពេលគេសួរថាមនុស្សណាមានឥទ្ធិពលជាងគេបំផុតក្នុងប្រវត្ដិសាស្ត្រ គេនិយាយថាលោកយេស៊ូ។ តើអ្នកនឹងថាលោកយេស៊ូទេ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់នូវហេតុដែលយើងត្រូវខំស្វែងយល់សេចក្ដីពិតអំពីលោក។ [សូមអាន យ៉ូហាន ១៧:៣] នៅក្នុងទស្សនាវដ្ដីប៉មយាមនេះបង្ហាញពីអ្វីដែលគម្ពីរពិតជាចែងអំពីលោកយេស៊ូនិងសេចក្ដីបង្រៀនរបស់លោក»។