អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា
«សព្វថ្ងៃនេះមានសាសនាច្រើនណាស់។ តើលោកអ្នកគិតថាសាសនាទាំងអស់សុទ្ធតែល្អទេ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់ពីអ្វីដែលបានចែងក្នុងសៀវភៅចាស់បុរាណនេះ។ [សូមអាន ម៉ាថាយ ៧:១៣, ១៤] ដូច្នេះនៅទីនេះលោកយេស៊ូមិនបានជឿថាសាសនាទាំងអស់សុទ្ធតែផ្គាប់ចិត្តព្រះនោះទេ។ ដោយហេតុនេះ តើព្រះទទួលស្គាល់ការថ្វាយបង្គំទាំងអស់ទេ? ទស្សនាវដ្ដីនេះនឹងឆ្លើយសំណួរនេះ និងសំណួរឯទៀតអំពីការថ្វាយបង្គំព្រះផងដែរ»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា
«តើលោកអ្នកគិតថាអ្វីៗដែលកើតឡើងក្នុងជីវិតយើង គឺព្រះបានចារទុកមកជាមុនទេ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់នូវអ្វីដែលគម្ពីរបានចែងអំពីរឿងនេះ។ [សូមអាន សាស្ដា ៩:១១] ទស្សនាវដ្ដីនេះពន្យល់ថា ទោះបីជាព្រះកំណត់ថានៅថ្ងៃអនាគតផែនដីយើងនឹងមានស្ថានភាពដ៏ល្អប្រសើរក៏ពិតមែន ប៉ុន្តែចំពោះមនុស្សយើង ព្រះអនុញ្ញាតឲ្យយើងម្នាក់ៗសម្រេចជ្រើសរើសផ្លូវដើរដោយខ្លួនឯង»។