អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា
«មនុស្សជាច្រើនបានឮអំពីលោកយេស៊ូ ប៉ុន្តែភាគច្រើនមិនស្គាល់សេចក្ដីបង្រៀនដ៏សំខាន់បំផុតរបស់លោកទេ។ តើអ្នកគិតថាសេចក្ដីបង្រៀនដ៏សំខាន់បំផុតរបស់លោកជាអ្វីទៅ? [ទុកឲ្យគេឆ្លើយ] សូមមើលអ្វីដែលលោកយេស៊ូបានមានប្រសាសន៍ស្តីអំពីកិច្ចការសំខាន់បំផុតរបស់លោក។ [សូមអាន លូកា ៤:៤៣] ទស្សនាវដ្ដីនេះពន្យល់ប្រាប់អំពីឥទ្ធិពលដែលសេចក្ដីបង្រៀនរបស់លោកយេស៊ូមានមកលើយើង»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា
«តើអ្នកគិតថាព្រះនឹងឲ្យការណែនាំដល់មនុស្សដើម្បីឲ្យយើងមានជីវិតសប្បាយទេ? [ទុកឲ្យគេឆ្លើយ] សូមមើលអ្វីដែលគម្ពីរបរិសុទ្ធចែងអំពីរឿងនេះ។ [សូមអាន ធីម៉ូថេទី២ ៣:១៦] ទស្សនាវដ្ដីនេះបង្ហាញនូវហេតុដែលយើងអាចជឿថា គម្ពីរបរិសុទ្ធពិតជាមកពីព្រះមែន»។