អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា
«តើអ្នកជឿថា មានព្រះដែលមានអំណាចខ្លាំងក្លាបំផុតទេ? [ទុកឲ្យឆ្លើយ] ប្រសិនបើមាន តើមានទីសំអាងណាដែលធ្វើឲ្យអ្នកជឿយ៉ាងនោះ? [ទុកឲ្យឆ្លើយ] សូមកត់សម្គាល់ថាសៀវភៅណែនាំពីបុរាណនេះចែងយ៉ាងណាអំពីទីសំអាងថាមានព្រះមែន។ [សូមអាន រ៉ូម ១:២០]»។ សូមលើកចំណុចមួយពីអត្ថបទនៅទំព័រ៥។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា
«ប្រសិនបើអ្នកបានទទួលការអប់រំល្អនិងមានការងារល្អ តើអ្នកគិតថានោះនាំឲ្យអ្នកមានសុភមង្គលពិតទេ? [ទុកឲ្យឆ្លើយ] មនុស្សជាច្រើនជឿដូច្នេះមែន។ សូមកត់សម្គាល់ថាសៀវភៅណែនាំពីបុរាណនេះចែងយ៉ាងណាអំពីរឿងនេះ។ [សូមអាន សាស្ដា ៥:១០] អត្ថបទនេះបង្ហាញថាអ្វីដែលនាំឲ្យយើងមានសុភមង្គលពិត»។ សូមលើកបទពិសោធន៍មួយពីអត្ថបទនៅទំព័រ៥។