អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា
«នៅក្នុងរង្វង់គ្រួសារ តើលោកអ្នកគិតថាយើងអាចធ្វើអ្វីដើម្បីឲ្យមានទំនាក់ទំនងល្អជាមួយនឹងឪពុកម្ដាយក្មេក? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់ឱវាទដ៏ល្អស្តីអំពីរឿងនេះ។ [សូមអាន សុភាសិត ២៣:២២] ទស្សនាវដ្ដីនេះពន្យល់នូវរបៀបដែលយើងអាចបង្ហាញការគោរពចំពោះឪពុកម្ដាយក្មេក ថែមទាំងបំពេញភារកិច្ចក្នុងអាពាហ៍ពិពាហ៍ផងដែរ»។ សូមបង្ហាញអត្ថបទនៅទំព័រ១១។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា
«តើលោកអ្នកគិតថាការស្គាល់ឈ្មោះរបស់ព្រះសំខាន់ប៉ុណ្ណា? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់អ្វីដែលព្រះបានសន្យាចំពោះអស់អ្នកដែលស្គាល់ឈ្មោះរបស់លោក។ [សូមអាន ទំនុកតម្កើង ៩១:១៤] អត្ថបទនេះជួយពន្យល់អំពីមូលហេតុដែលការស្គាល់ឈ្មោះរបស់ព្រះគឺសំខាន់ ហើយក៏បង្ហាញថាព្រះមានឈ្មោះអ្វីដែរ»។