អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា
«មនុស្សជាច្រើនទិញសៀវភៅផ្សេងៗដើម្បីរៀនកុំព្យូទ័រ គណនេយ្យ ឬភាសាអង់គ្លេសជាដើម។ តើលោកអ្នកគិតថាមានសៀវភៅដែលអាចបង្រៀនយើង ឲ្យទៅជាមនុស្សដែលល្អប្រសើរក្នុងសង្គមនេះឬទេ? [ទុកឲ្យគេឆ្លើយ] មានប្រភពមួយដែលយើងអាចទុកចិត្តបាន។ [សូមអាន ធីម៉ូថេទី២ ៣:១៦] ទស្សនាវដ្ដីនេះពន្យល់ពីមូលហេតុដែលយើងអាចទុកចិត្តទៅលើសៀវភៅគម្ពីរបាន ហើយក៏មានឧទាហរណ៍ខ្លះៗស្តីពីការណែនាំដ៏មានប្រយោជន៍ផងដែរ។ នៅទីនេះមានឧទាហរណ៍»។ សូមជ្រើសរើសគោលការណ៍ណាមួយ នៅទំព័រ៧ ដើម្បីពិគ្រោះថែមទៀត។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា
«មនុស្សជាច្រើនដែលមានគម្ពីរ ឃើញថាពិបាកយល់ណាស់។ តើលោកអ្នកធ្លាប់មានអារម្មណ៍ដូចនេះទេ? [ទុកឲ្យគេឆ្លើយ] យោងទៅតាមខនេះ អ្នកនិពន្ធសៀវភៅគម្ពីរចង់ឲ្យយើងយល់ និងទទួលប្រយោជន៍ពីពាក្យបណ្ដាំរបស់លោក។ [សូមអាន ទំនុកតម្កើង ១១៩:១៣០] ទស្សនាវដ្ដីនេះផ្ដល់នូវយោបល់បីយ៉ាងដែលអាចជួយយើងឲ្យអានសៀវភៅគម្ពីរយល់»។