អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា
«មនុស្សជាច្រើនអះអាងថាខ្លួនមានសាសនា។ លោកអ្នកក៏មានដែរ មែនទេ? ទោះបីជាយ៉ាងណាក៏ដោយ យើងឃើញថាស្ថានភាពក្នុងពិភពលោកនេះកាន់តែអាក្រក់ទៅៗ។ ហេតុនេះហើយ ធ្វើឲ្យមនុស្សឆ្ងល់ពីអានុភាពរបស់សាសនា តើល្អឬក៏អត់? តើលោកអ្នកគិតថាសាសនាអាចជួយយើងឲ្យទៅជាមនុស្សប្រសើរជាងបានទេ? [ទុកឲ្យឆ្លើយ] សូមកត់សម្គាល់ពីអ្វីដែលបានចែងនៅសៀវភៅបុរាណនេះ។ [អាស្រ័យទៅលើចំណាប់អារម្មណ៍របស់ម្ចាស់ផ្ទះ សូមជ្រើសរើសបទគម្ពីរមួយនៅទំព័រ៥-៨មកអាន] ទស្សនាវដ្ដីនេះមានចំណុចជាច្រើនទៀតអំពីអ្វី ដែលសាសនាល្អគួរប្រព្រឹត្ត»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា
«មនុស្សខ្លះនិយាយថា ប្រសិនបើលោកអ្នកស្មោះត្រង់ចំពោះព្រះ នោះលោកនឹងផ្ដល់ពរឲ្យលោកអ្នកមានទ្រព្យសម្បត្ដិ ប៉ុន្តែបើក្រីក្រវិញ នោះបញ្ជាក់ថាព្រះមិនពេញចិត្តនឹងយើងទេ។ តើលោកអ្នកគិតយ៉ាងណាដែរ? [ទុកឲ្យឆ្លើយ] គួរឲ្យចាប់អារម្មណ៍ដែរ លោកយេស៊ូមិនមែនជាអ្នកមានទេ។ [សូមអាន លូកា ៩:៥៨] ទស្សនាវដ្ដីនេះពិគ្រោះអំពីពរបែបណាដែលអ្នកបម្រើរបស់ព្រះអាចទទួលបាន»។