អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា
«រាប់រយឆ្នាំហើយ មានបុរសជាច្រើនដែលខំប្រឹងធ្វើល្អដើម្បីប្រយោជន៍អ្នកដទៃ។ ប៉ុន្តែ សូមកត់សម្គាល់ពាក្យរបស់អ្នកនយោបាយម្នាក់ពីប្រទេសឥណ្ឌា។ [សូមដកស្រង់ពាក្យរបស់អ្នកនាំមុខខាងនយោបាយនិងសាសនានៃប្រទេសឥណ្ឌា ឈ្មោះ Mohandas K. Gandhi នៅទំព័រ៣] តើអ្នកគិតថាលោកហ្គានឌីចង់និយាយពីនរណា? [អនុញ្ញាតឲ្យឆ្លើយ] គាត់ចង់និយាយពីលោកយេស៊ូគ្រិស្ត។ ហេតុអ្វីបានជាអ្នកគិតថាគាត់ និងមនុស្សល្បីល្បាញច្រើននាក់ទៀតនិយាយយ៉ាងល្អពីលោកយេស៊ូ? [អនុញ្ញាតឲ្យឆ្លើយ] [សូមអានយ៉ូហាន ៣:១៦] មានមូលហេតុច្រើនទៀតដែលគេនិយាយយ៉ាងល្អពីលោកយេស៊ូ។ ទស្សនាវដ្ដីនេះមានការពិភាក្សាអំពីមូលហេតុទាំងនោះ»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«តើអ្នកដឹងថាលោកយេស៊ូមានម្ដាយឬទេ? [អនុញ្ញាតឲ្យឆ្លើយ] [សូមអានលូកា ១:៣០-៣២] ម្ដាយរបស់លោកយេស៊ូបានឆ្លងកាត់ទុក្ខលំបាកជាច្រើន។ សូមកត់សម្គាល់អ្វីដែលទស្សនាវដ្ដីនេះចែងអំពីនាងម៉ារៀ។ [សូមអានសំណួរដែលមាននៅដើមអត្ថបទ នៅទំព័រ៣] តើអ្នកធ្លាប់ប្រឈមមុខបញ្ហាបែបនេះទេ? [អនុញ្ញាតឲ្យឆ្លើយ] ទស្សនាវដ្ដីនេះមានការពិភាក្សាអំពីអ្វីដែលយើងអាចរៀនពីនាងម៉ារៀ ដើម្បីជួយយើងឲ្យយកឈ្នះលើបញ្ហាដែលយើងមានក្នុងជីវិត»។