អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា
«សព្វថ្ងៃនេះ មនុស្សជាច្រើនរងទុក្ខដោយសារជំងឺ ភាពអយុត្ដិធម៌ និងបញ្ហាជាច្រើនទៀត។ តើអ្នកគិតថាទុក្ខវេទនាទាំងនេះនឹងមានទីបញ្ចប់ឬទេ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់ពីអ្វីដែលបានចែងនៅសៀវភៅបុរាណនេះ។ [សូមអាន ដានីយ៉ែល ២:៤៤] ទស្សនាវដ្ដីនេះបញ្ជាក់អំពីពរផ្សេងៗដែលមនុស្សលោកនឹងទទួល»។ សូមបង្ហាញអត្ថបទនោះដែលចាប់ផ្ដើមនៅទំព័រ៧។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«សាសនាផ្សេងៗមានទស្សនៈខុសៗគ្នាចំពោះការពិសាស្រា។ តើអ្នកគិតថា ព្រះមានអារម្មណ៍យ៉ាងណាចំពោះមនុស្សដែលពិសាស្រា? [ទុកឲ្យគេឆ្លើយ] ថ្វីបើគម្ពីរបានរៀបរាប់ថាមានម្ដងដែលលោកយេស៊ូបានធ្វើអព្ភូតហេតុឲ្យទឹកទៅជាស្រា តែក៏ចែងដូចតទៅដែរ។ [សូមអាន សុភាសិត ២៣:២០ក] នៅក្នុងទស្សនាវដ្ដីនេះនឹងបង្ហាញអំពីទស្សនៈដែលមានតុល្យភាពក្នុងគម្ពីរស្តីអំពីការពិសាស្រា»។