អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«ពេលមានការលំបាកវេទនាក្នុងជីវិត មនុស្សខ្លះបានបន្ទោសព្រះ។ ចំពោះលោកអ្នក តើលោកអ្នកគិតថា គួរបន្ទោសព្រះទេ ចំពោះការណ៍អាក្រក់គ្រប់យ៉ាងដែលបានកើតឡើងនៅសព្វថ្ងៃនេះ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់អំពីអ្វីដែលបានចែងក្នុងសៀវភៅនេះ។ [សូមអាន សាស្ដា ៩:១១] ហេតុនេះហើយ ប្រហែលជាមនុស្សខ្លះឆ្ងល់ថា បើដូច្នេះ យើងអាចរកជំនួយពីអ្នកណា ពេលប្រឈមមុខនឹងបញ្ហា? ទស្សនាវដ្ដីនេះ រៀបរាប់អំពីស្ត្រីម្នាក់ពីសម័យបុរាណថា តើគាត់បានស្វែងរកជំនួយពីអ្នកណាពេលប្រឈមមុខនឹងបញ្ហា?»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា
«ពេលយើងចង់ស្គាល់នរណាម្នាក់ ជាធម្មតាយើងសួរឈ្មោះរបស់គេ។ តើលោកអ្នកគិតថាព្រះមានឈ្មោះទេ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់ពីអ្វីដែលបានចែងក្នុងសៀវភៅបុរាណនេះ។ [សូមអាន អេសាយ ៤២:៨] ដូច្នេះ ឈ្មោះរបស់ព្រះគឺ យេហូវ៉ា។ ទស្សនាវដ្ដីនេះពន្យល់ពីមូលហេតុដែលព្រះចង់ឲ្យយើងស្គាល់ឈ្មោះរបស់លោក និងមូលហេតុសំខាន់ដែលយើងគួរប្រើឈ្មោះនោះ»។