អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ថ្ងៃទី១ ខែសីហា
«ការចិញ្ចឹមអប់រំកូនគឺមិនស្រួលទេ ជាពិសេសពេលដែលកូនចាប់ផ្ដើមធំពេញវ័យ និងមានការប្រែប្រួលជាច្រើននោះ។ តើអ្នកគិតថា ឪពុកម្ដាយអាចរកការណែនាំដែលគួរទុកចិត្តមកពីណាបាន? [ទុកឲ្យគេឆ្លើយ រួចមក សូមអាន អេសាយ ៤៨:១៧, ១៨] ទស្សនាវដ្ដីនេះមានយោបល់ផ្សេងៗដែលទាន់សម័យ ដើម្បីជួយឲ្យឪពុកម្ដាយប្រព្រឹត្តដោយប្រាជ្ញានិងការយល់ដឹង»។ សូមលើកចំណុចមួយនៅទំព័រ២៥ ដើម្បីពិគ្រោះថែមទៀត។
ប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ថ្ងៃទី១ ខែកញ្ញា
«អ្នកខ្លះនិយាយថា សាសនាទាំងអស់ប្រៀបដូចជាផ្លូវផ្សេងៗ ដែលដឹកនាំមនុស្សទៅរកព្រះតែមួយ។ តើអ្នកគិតថាសាសនាទាំងអស់សុទ្ធតែល្អដូចគ្នាទេ? [ទុកឲ្យគេឆ្លើយ រួចមក សូមអាន ម៉ាថាយ ៧:១៣, ១៤] ទស្សនាវដ្ដីនេះបង្ហាញនូវចំណុចបីយ៉ាង ដែលគម្ពីរចែងថា សាសនាល្អគួរធ្វើនោះ»។