អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា
«តើលោកអ្នកគិតថាយើងអាចទាក់ទងមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ហើយឬទេ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់អ្វីដែលសៀវភៅបុរាណនេះចែងអំពីរឿងនោះ។ [សូមអាន ទំនុកតម្កើង ១៤៦:៤] ទស្សនាវដ្ដីនេះឆ្លើយសំណួរនោះ»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«តើលោកអ្នកគិតថាគោលបំណងរបស់ព្រះសម្រាប់ផែនដីគឺជាអ្វី? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់អ្វីដែលគម្ពីរចែងអំពីរឿងនេះ»។ [សូមអាន លោកុប្បត្តិ ១:២៨] បង្ហាញសំណួរអំពីគោលបំណងរបស់ព្រះនៅទំព័រ១១ រួចមកស្នើជូនទស្សនាវដ្ដី។