អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា
«តើអ្នកគិតថានឹងមានពេលមួយដែលលែងមានអំពើអយុត្ដិធម៌ទៀតទេ? [ទុកឲ្យគេឆ្លើយ] សូមមើលសេចក្ដីសន្យារបស់ព្រះ។ [សូមអាន សុភាសិត ២:២១, ២២]»។ បើកទៅទំព័រ៦ ហើយបង្ហាញម្ចាស់ផ្ទះអំពីពេលណាដែលខគម្ពីរនោះនឹងបានសម្រេច។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា
«តើអ្នកធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាមនុស្សធ្វើអំពើអាក្រក់? [ទុកឲ្យគេឆ្លើយ] សូមមើលអ្វីដែលសៀវភៅបុរាណនេះចែងអំពីរឿងនោះ។ [សូមអាន សាស្ដា ៧:៧] ទស្សនាវដ្ដីនេះពន្យល់នូវមូលហេតុឯទៀតដែលមនុស្សធ្វើអំពើអាក្រក់ ហើយក៏ពន្យល់នូវដំណោះស្រាយដែរ»។