សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១២ ខែមេសា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១២ ខែមេសា
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: សាំយូអែលទី១ ១៩-២២
ទី១: សាំយូអែលទី១ ២១:១-៩
ទី២: តើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះអ្វីដែលព្រះយេហូវ៉ាស្អប់? (សុភ. ៦:១៦-១៩)
ទី៣: ពេលមនុស្សជាទីស្រឡាញ់ស្លាប់ (bh ទំព័រ៧៤-៧៦ វគ្គ១-៦)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១០ នាទី: ចូរមានឥទ្ធិពលទៅលើចិត្តគំនិតរបស់អ្នកស្ដាប់ដោយសួរសំណួរដែលមានប្រសិទ្ធភាព។ ជាសុន្ទរកថាមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០២ ទំព័រ២០-២១ វគ្គ៨-១២។
២០ នាទី: «ពេលបង្រៀនចូរខំបញ្ជាក់ហេតុផលឲ្យគេជឿ»។ ជាការសួរសំណួរនិងចម្លើយ។ ក្រោយវគ្គ៤ សូមឲ្យអ្នកត្រួសត្រាយពេញពេលម្នាក់សម្ដែងរបៀបចាប់ផ្ដើមសិក្សាគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន ដោយរួមបញ្ចូលយោបល់ផ្សេងៗក្នុងអត្ថបទ។