អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា
«សព្វថ្ងៃនេះ ចំនួននៃការលែងលះគ្នាកំពុងកើនឡើង។ តើលោកអ្នកគិតថាអ្វីទៅជាមូលហេតុដែលបណ្ដាលឲ្យមានការលែងលះគ្នាច្រើនដូច្នេះ? [ទុកឲ្យគេឆ្លើយ។ បន្ទាប់មក សូមអាន កូរិនថូសទី១ ១០:២៤] សូមកត់សម្គាល់អ្វីដែលទស្សនាវដ្ដីនេះបានសរសេរ»។ សូមអានវគ្គទី១ក្រោមចំណងជើងពាក្យត្អូញត្អែរទី២នៅទំព័រ៥។ បន្ទាប់ពីអានវគ្គនោះហើយ អ្នកអាចនិយាយថា «ទស្សនាវដ្ដីនេះមានយោបល់ថែមទៀតអំពីរបៀបធ្វើឲ្យអាពាហ៍ពិពាហ៍ស្ថិតស្ថេរ»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា
«ដូចមនុស្សឯទៀតជាច្រើន លោកអ្នកប្រហែលជាធ្លាប់ឮឈ្មោះលោកយេស៊ូ។ ប៉ុន្តែតើលោកអ្នកដឹងថាលោកយេស៊ូជាអ្នកណាទេ? [ទុកឲ្យគេឆ្លើយ]»។ បន្ទាប់មកសូមអានវគ្គទី១ ហើយពិភាក្សាខគម្ពីរមួយនៅទំព័រ៣១។