អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា
«តើលោកអ្នកចង់រស់នៅក្នុងស្ថានភាពដូចនេះឬទេ? [សូមជ្រើសរើសបទគម្ពីរមួយឬពីរនៅទំព័រ៥ រួចទុកឲ្យគេឆ្លើយ]។ តើលោកអ្នកគិតថាស្ថានភាពបែបនេះនឹងកើតឡើងយ៉ាងដូចម្ដេច? [ទុកឲ្យគេឆ្លើយ] ទស្សនាវដ្ដីនេះនឹងពន្យល់ថែមទៀតអំពីរឿងនេះ»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា
«លោកអ្នកច្បាស់ជាធ្លាប់ឮឈ្មោះលោកយេស៊ូ ហើយថាលោកបានមកដើម្បីស្លាប់ជាប្រយោជន៍ដល់មនុស្សជាតិ។ ប៉ុន្តែ តើលោកអ្នកដឹងឬទេថាហេតុអ្វីបានជាលោកស្លាប់ដើម្បីមនុស្សជាតិ? [ទុកឲ្យគេឆ្លើយ]»។ បន្ទាប់មក សូមជ្រើសរើសចំណុចមួយនៅទំព័រ៨ឬទំព័រ៩ ហើយអានបទគម្ពីរមួយក្នុងវគ្គនោះ។