កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១១ ខែមេសា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១១ ខែមេសា
ចម្រៀងលេខ៤៤ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
fy ជំពូកទី២ វគ្គ២០-២៣ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: យ៉ូប ២១-២៧ (១០នាទី)
ទី១: យ៉ូប ២៥:១–២៦:១៤ (៤នាទី ឬខ្លីជាង)
ទី២: មូលហេតុដែលមិនត្រូវគោរពបូជាឈើឆ្កាង (៥នាទី)
ទី៣: តើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យព្រះពេញចិត្តនឹងយើង?—bh ទំព័រ១៧៥-១៧៧ វគ្គ១៥-២០ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។ ជម្រាបក្រុមជំនុំអំពីលទ្ធផលនៃការចែកសេចក្ដីអញ្ជើញសម្រាប់ពិធីរំលឹកក្នុងតំបន់ផ្សាយ។
១០ នាទី: ចូរសាបព្រោះពូជរបស់អ្នក ហើយកុំទប់ដៃអ្នកឡើយ។ (សាស្ដ. ១១:៦) ការពិគ្រោះដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ២០០០ ទំព័រ១៧ វគ្គ១២-១៤។ បន្ទាប់ពីបានពិគ្រោះនូវបទពិសោធន៍នីមួយៗរួចហើយ សូមអញ្ជើញអ្នកស្ដាប់ឲ្យផ្ដល់យោបល់អំពីអ្វីដែលពួកគាត់បានរៀន។
១០ នាទី: ពេលម្ចាស់ផ្ទះនិយាយថា«ព្រះយេស៊ូគឺជាព្រះ»។ ការពិគ្រោះដែលមានមូលដ្ឋានលើប្រធានបទសម្រាប់ការពិភាក្សាដោយប្រើបទគម្ពីរ លេខ៣២ខ។ សូមរៀបចំការសម្ដែងខ្លីមួយ ដែលបង្ហាញអំពីអ្នកផ្សាយម្នាក់កំពុងតបឆ្លើយចំពោះពាក្យនេះ តាមរបៀបស្លូតបូត។
១០ នាទី: «យើងនឹងធ្វើជាសាក្សីបញ្ជាក់យ៉ាងខ្លាំងក្លា»។ សំណួរនិងចម្លើយ។
ចម្រៀងលេខ៨ និងសេចក្ដីអធិដ្ឋាន