អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា
«ដើម្បីចិញ្ចឹមជីវិតខ្លួន មនុស្សជាច្រើនគិតថាមិនចាំបាច់ប្រព្រឹត្តទៀងត្រង់ឡើយ។ តើលោកអ្នកគិតថាព្រះមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់អំពីអ្វីដែលព្រះបានដាក់បង្គាប់ដល់រាស្ត្ររបស់លោកស្តីអំពីរឿងនេះ។ [សូមអាន និក្ខមនំ ២០:១៥] តើលោកអ្នកគិតថាបង្គាប់នេះរបស់ព្រះគឺមានប្រយោជន៍នៅសម័យយើងទេ? [ទុកឲ្យគេឆ្លើយ] ទស្សនាវដ្ដីនេះបង្ហាញពីមូលហេតុគឺមានប្រយោជន៍ ឲ្យយើងប្រព្រឹត្តដោយទៀងត្រង់ជានិច្ច»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា
«ពេលដែលលោកអ្នកអានសារព័ត៌មានអំពីការវាយប្រហាររបស់ភេរវជន អំពីគ្រោះធម្មជាតិ ឬក៏លោកអ្នកជួបប្រទះដោយផ្ទាល់នឹងព្រឹត្ដិការណ៍នោះ តើលោកអ្នកមានឆ្ងល់ថាព្រះមើលឃើញអ្វីដែលកំពុងកើតឡើងនោះឬទេ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់នូវពាក្យដែលសម្រាលទុកទាំងនេះ។ [សូមអាន សកម្មភាព ១៧:២៧] អត្ថបទនេះពន្យល់អំពីរបៀបដែលព្រះនឹងបំបាត់ចោលរាល់បញ្ហាទាំងអស់ចេញពីផែនដី»។