សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៩ ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៩ ខែកក្កដា
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ពង្សាវតារក្សត្រទី១ ១២-១៤
ទី១: ពង្សាវតារក្សត្រទី១ ១២:១២-២០
ទី២: តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុអំពីសូល? (my រឿងទី៥៦)
ទី៣: តើយើងកំពុងតែរស់នៅ«គ្រាចុងក្រោយបង្អស់»ឬ? (bh ទំព័រ៩៨-១០៣ វគ្គ១-៩)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១០ នាទី: របៀបដែលអ្នកអាចពង្រីក កិច្ចបម្រើរបស់អ្នក ផ្នែកទី២។ សុន្ទរកថាដែលមានមូលដ្ឋានលើកិច្ចបម្រើព្រះរាជាណាចក្រយើង ខែតុលា ឆ្នាំ២០០៧ ទំព័រ៣ វគ្គ១-៤។ សូមសម្ភាសអ្នកត្រួសត្រាយម្នាក់ឬពីរនាក់ អំពីរបៀបដែលពួកគាត់បានកែប្រែកាលវិភាគដើម្បីអាចធ្វើជាអ្នកត្រួសត្រាយបាន។
១០ នាទី: របៀបត្រៀមខ្លួនដើម្បីចូលរៀននៅឆ្នាំសិក្សាថ្មី។ ជាការពិគ្រោះជាមួយនឹងអ្នកស្ដាប់។ សូមអញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់ពីការលំបាកខ្លះៗដែលប្អូនៗគ្រិស្តសាសនិកនឹងជួបប្រទះនៅឯសាលារៀន។ សូមបញ្ជាក់របៀបដែលមាតាបិតាអាចប្រើពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារដើម្បីជួយកូនៗឲ្យចេះពន្យល់ពីជំនឿរបស់ខ្លួន និងចេះយកឈ្នះសេចក្ដីល្បួងផ្សេងៗ។ (១ពេ. ៣:១៥) សូមជ្រើសរើសប្រធានមួយឬពីរ រួចប្រាប់យោបល់ល្អៗខ្លះៗដែលមានក្នុងសៀវភៅរបស់អង្គការយើង។ អញ្ជើញអ្នកស្ដាប់ឲ្យប្រាប់ពីរបៀបដែលពួកគាត់បានផ្សព្វផ្សាយពេលនៅសាលារៀន។
១០ នាទី: «តើខ្ញុំកំពុងខំអស់ពីសមត្ថភាពឬ?»។ ការពិគ្រោះដោយសួរសំណួរនិងចម្លើយ។