សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែសីហា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែសីហា
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ពង្សាវតារក្សត្រទី១ ១៨-២០
ទី១: ពង្សាវតារក្សត្រទី១ ១៨:២១-២៩
ទី២: រៀនពីគំរូនៃចិត្តក្លាហានរបស់ដាវីឌ និងទំនុកចិត្តរបស់គាត់ទៅលើព្រះយេហូវ៉ា (my រឿងទី៥៧)
ទី៣: ព្រឹត្ដិការណ៍ល្អនៅគ្រាចុងក្រោយបង្អស់ (bh ទំព័រ១០៥-១០៩ វគ្គ១២-១៨)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១០ នាទី: របៀបដែលអ្នកអាចពង្រីក កិច្ចបម្រើរបស់អ្នក ផ្នែកទី៤។ សុន្ទរកថាដែលមានមូលដ្ឋានលើកិច្ចបម្រើព្រះរាជាណាចក្រយើង ខែតុលា ឆ្នាំ២០០៧ ទំព័រ៤ «កិច្ចបម្រើនៅបេតអែល» វគ្គ១-២ និងទំព័រ១៣ «អ្នកស្ម័គ្រចិត្តបម្រើផ្នែកសាងសង់» វគ្គ១-២។ សូមសម្ភាសអ្នកផ្សាយម្នាក់ឬពីរនាក់ ដែលបានចូលរួមបម្រើក្នុងគណៈកម្មាធិការខាងការសាងសង់តាមភូមិភាគ ដោយសួរអំពីអ្វីដែលធ្វើឲ្យពួកគាត់ពេញចិត្តនឹងឯកសិទ្ធិនេះ។
១០ នាទី: ការរៀបចំដើម្បីផ្ដល់ទស្សនាវដ្ដីក្នុងអំឡុងខែសីហា។ ការពិគ្រោះជាមួយនឹងអ្នកស្ដាប់។ សូមចំណាយពេលមួយឬពីរនាទីដើម្បីពិចារណានូវព័ត៌មានខ្លះៗក្នុងទស្សនាវដ្ដីទាំងនោះ។ បន្ទាប់មក សូមជ្រើសរើសអត្ថបទពីរឬបីពីទស្សនាវដ្ដី ហើយអញ្ជើញអ្នកស្ដាប់ឲ្យផ្ដល់ជាយោបល់អំពីបទគម្ពីរ និងសំណួរអ្វីដែលអាចយកមកប្រើដើម្បីផ្ដល់ទស្សនាវដ្ដី។ សូមធ្វើការសម្ដែង បង្ហាញអំពីរបៀបដែលអាចផ្ដល់ទស្សនាវដ្ដីនីមួយៗ។
១០ នាទី: បទពិសោធន៍អំពីការចាប់ផ្ដើមបង្រៀនគម្ពីរ។ ការពិគ្រោះជាមួយនឹងអ្នកស្ដាប់។ សូមរៀបរាប់ពីអ្វីដែលបានសម្រេចនៅតំបន់ផ្សាយ ស្តីអំពីថ្ងៃពិសេសដើម្បីស្នើសុំមនុស្សឲ្យរៀនគម្ពីរ។ សូមអញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់បទពិសោធន៍ដែលពួកគាត់មានពីការស្នើសុំមនុស្សឲ្យរៀនគម្ពីរ។ បទពិសោធន៍ដ៏ល្អមួយឬពីរអាចលើកយកមកធ្វើការសម្ដែង។ សូមរួមបញ្ចូលការសម្ដែងដែលបង្ហាញពីរបៀបចាប់ផ្ដើមបង្រៀនគម្ពីរពេលជួបគេជាលើកដំបូង។