សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែសីហា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែសីហា
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ពង្សាវតារក្សត្រទី២ ៥-៨
ទី១: ពង្សាវតារក្សត្រទី២ ៦:៨-១៩
ទី២: បុគ្គលវិញ្ញាណដែលជាសត្រូវរបស់យើង (bh ទំព័រ១១៣-១១៤ វគ្គ៧-៩)
ទី៣: តើសេចក្ដីប៉ងប្រាថ្នារបស់រូបកាយអាចក្លាយទៅជាព្រះរបស់មនុស្សតាមរបៀបណា? (ភី. ៣:១៨, ១៩)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១០ នាទី: ចូរចាប់ផ្ដើមបង្រៀនគម្ពីរពេលជួបគេជាលើកដំបូងក្នុងអំឡុងខែកញ្ញា។ ការពិគ្រោះជាមួយនឹងអ្នកស្ដាប់។ ក្នុងអំឡុងខែកញ្ញាយើងនឹងស្នើផ្ដល់សៀវភៅព្រះគម្ពីរបង្រៀន ហើយខំពិគ្រោះឲ្យបានពីរឬបីវគ្គជាមួយម្ចាស់ផ្ទះពេលជួបគេជាលើកដំបូង។ ពិគ្រោះយោបល់ខ្លះៗអំពីរបៀបដែលអាចបំពេញកិច្ចការនេះ។ សូមធ្វើការសម្ដែងមួយឬពីរ។
២០ នាទី: «អ្នកអាចផ្សព្វផ្សាយក្រៅផ្លូវការបាន!» ផ្នែកទី១។ សូមពិគ្រោះវគ្គ១-៨ដោយសួរសំណួរនិងចម្លើយ។ សូមធ្វើការសម្ដែងមួយឬពីរតាមយោបល់ទាំងនោះ។