អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា
«នៅសាលារៀន ពេលប្អូនៗយុវវ័យទទួលការបង្ខិតបង្ខំឲ្យធ្វើអំពើខុសឆ្គង តើពួកគេអាចធ្វើយ៉ាងណា? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់អ្វីដែលសៀវភៅបុរាណនេះចែងអំពីរឿងនេះ។ [សូមអាន សុភាសិត ១៥:២៨] ទស្សនាវដ្ដីនេះពន្យល់នូវវិធីផ្សេងៗដើម្បីជួយប្អូនៗយុវវ័យកុំឲ្យចាញ់ឥទ្ធិពលនៃការបង្ខិតបង្ខំឲ្យធ្វើអំពើខុសឆ្គង»។ សូមបង្ហាញអំពីចំណុចមួយឬពីរក្នុងអត្ថបទនៅទំព័រ១៦-១៧ វគ្គ១១-១៥។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ
«តើលោកអ្នកគិតថាពួកទេវតាចាប់អារម្មណ៍ចំពោះអ្វីដែលយើងធ្វើឬទេ? [ទុកឲ្យគេឆ្លើយ] ក្នុងគម្ពីរមានចម្លើយដែលគួរឲ្យចាប់អារម្មណ៍។ [សូមអាន លូកា ១៥:១០] អត្ថបទនេះពិគ្រោះអំពីអ្វីដែលបុរសដែលមានប្រាជ្ញាម្នាក់បាននិយាយអំពីរបៀបដែលទេវតាអាចជួយយើងនិងអាចធ្វើទុក្ខដល់យើង»។ សូមបង្ហាញអត្ថបទនៅទំព័រ៣០។