លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់រយៈពេល២០នាទី ដោយផ្អែកលើព័ត៌មានដែលបានត្រូវថ្លែងតាំងពីសប្ដាហ៍ចាប់ផ្ដើម ថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១។
១. តើហេសេគាចាត់វិធានការអ្វីនៅខែដំបូងនៃការគ្រប់គ្រងរបស់គាត់? ហើយសព្វថ្ងៃនេះ តើយើងអាចយកតម្រាប់តាមគាត់យ៉ាងដូចម្ដេច? (២រប. ២៩:១៦-១៨) [w០៩ ១/៦ ទំព័រ១២ វគ្គ១៣]
២. តើយើងអាចទាញមេរៀនអ្វីពីរបាក្សត្រទី២ ៣៦:១៥, ១៦? [cl ទំព័រ២៨៦ វគ្គ១៦, ១៧]
៣. តើតាមរបៀបណាដែលអែសរ៉ា ៣:១-៦គាំទ្រទីសំអាងគម្ពីរដែលថារយៈពេល៧០ឆ្នាំនៃការបំផ្លិចបំផ្លាញក្រុងយេរូសាឡិមបានចប់ចំពេល? [w០៦ ១/១ ទំព័រ១០ វគ្គ៣]
៤. ហេតុអ្វីបានជាអែសរ៉ាស្រងាកចិត្តពេលដឹងថាសាសន៍អ៊ីស្រាអែលបានរៀបការជាមួយសាសន៍ដទៃដែលនៅក្នុងស្រុកនោះ? (អែស. ៩:១-៣) [w០៦ ១/១ ទំព័រ១១ វគ្គ១]
៥. តើយើងមិនគួរមានទស្សនៈអ្វីរបស់«ពួកអ្នកមានត្រកូលខ្ពស់»ក្នុងពួកត្កូអា? (នេហ. ៣:៥) [w០៦ ១/២ ទំព័រ១០ វគ្គ១]
៦. តើតាមរបៀបណាដែលអភិបាលនេហេមាជាគំរូល្អសម្រាប់ពួកអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំគ្រិស្តសាសនិក? (នេហ. ៥:១៤-១៩) [w០៦ ១/២ ទំព័រ១០ វគ្គ៤]
៧. ដូចជនជាតិអ៊ីស្រាអែលនៅសម័យនេហេមា តើតាមរបៀបណាដែលយើងមិនធ្វេសប្រហែស‹ដំណាក់របស់ព្រះនៃយើង›? (នេហ. ១០:៣២-៣៩) [w៩៩ ១/១ ទំព័រ៣០ វគ្គ១២]
៨. ដោយជញ្ជឹងគិតពីដំណើររបស់នេហេមា ប្រហែលជាបណ្ដាលឲ្យយើងសួរសំណួរអ្វីអំពីខ្លួនយើង? (នេហ. ១៣:៣១) [w៩៦ ១/១២ ទំព័រ២៨ វគ្គ៣]
៩. តើអេសធើរបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ជាមួយនឹងស្តេចអ័ហាស៊ូរុសឬទេ? (អេធ. ២:១៤-១៧) [w០៦ ១/៣ ទំព័រ៣០ វគ្គ៥]
១០. ហេតុអ្វីម៉ាដេកាយបដិសេធឱនគោរពហាម៉ាន? (អេធ. ៣:២; ៥:៩) [w០៦ ១/៣ ទំព័រ៣០ វគ្គ៦]