កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៨ ខែកុម្ភៈ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែកុម្ភៈ
ចម្រៀងលេខ៥ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំពូកទី៣១ វគ្គ១៨-២៣ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: នាងអេសធើរ ១-៥ (១០នាទី)
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ(២០នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១០ នាទី: ស្នើជូនសេចក្ដីបកប្រែពិភពលោកថ្មីក្នុងអំឡុងខែមីនា។ ដោយសារមនុស្សភាគច្រើនកាន់ពុទ្ធសាសនា យើងត្រូវបង្ហាញពួកគេនូវមូលហេតុដែលការអានសេចក្ដីបកប្រែពិភពលោកថ្មីគឺសំខាន់។ បើជួបអ្នកដែលមានគម្ពីរហើយ សូមពន្យល់អំពីមូលហេតុដែលសេចក្ដីបកប្រែរបស់យើងគឺប្រសើរជាងគម្ពីរឯទៀត។ សូមឲ្យឧទាហរណ៍ខ្លះដែលបញ្ជាក់ប្រយោជន៍នៃការប្រើពាក្យទាន់សម័យ។ សូមរៀបចំឲ្យអ្នកផ្សព្វផ្សាយម្នាក់បង្ហាញអំពីរបៀបស្នើជូនសេចក្ដីបកប្រែពិភពលោកថ្មី និងសៀវភៅព្រះគម្ពីរបង្រៀនក្នុងតំបន់ផ្សាយ ដោយប្រើយោបល់មួយក្នុងកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ។
១០ នាទី: ចូរទទួលប្រយោជន៍ពីសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ។ ការពិគ្រោះដែលមានមូលដ្ឋានលើបុព្វកថានៃសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ឆ្នាំ២០១១។ លើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យអានបទគម្ពីរប្រចាំថ្ងៃជារៀងរាល់ថ្ងៃ។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់អំពីរបៀបដែលពួកគេបានលៃទុកពេលដើម្បីអានបទគម្ពីរប្រចាំថ្ងៃ ហើយប្រាប់អំពីប្រយោជន៍ដែលពួកគេបានទទួល។ សូមបញ្ជាក់យ៉ាងខ្លីនូវបទគម្ពីរប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១១។ ពិភាក្សាអំពីអត្ថបទ«មិនគួរពិចារណាបទគម្ពីរប្រចាំថ្ងៃនៅកិច្ចប្រជុំផ្សព្វផ្សាយទៀតទេ»។
១០ នាទី: របៀបរៀបចំដើម្បីផ្ដល់ទស្សនាវដ្ដីក្នុងខែមីនា។ ការពិគ្រោះ។ សូមចំណាយមួយឬពីរនាទីដើម្បីរៀបរាប់យ៉ាងខ្លីអំពីអត្ថបទក្នុងទស្សនាវដ្ដី។ បន្ទាប់មកជ្រើសរើសអត្ថបទពីរឬបី ហើយអញ្ជើញអ្នកស្ដាប់ឲ្យផ្ដល់យោបល់ ថាតើសំណួរនិងបទគម្ពីរអ្វីដែលពួកគាត់នឹងយកមកប្រើដើម្បីផ្ដល់ទស្សនាវដ្ដី។ សូមធ្វើការសម្ដែងអំពីរបៀបដែលអាចផ្ដល់ទស្សនាវដ្ដី។
ចម្រៀងលេខ៣៣ និងសេចក្ដីអធិដ្ឋាន