លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់រយៈពេល២០នាទី ដោយផ្អែកលើព័ត៌មានដែលបានត្រូវថ្លែងតាំងពីសប្ដាហ៍ចាប់ផ្ដើម ថ្ងៃទី៧ ខែមីនា ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១។
១. តើតាមរបៀបណាដែល‹មនុស្សជាច្រើននៅក្នុងស្រុកប្រកាសថាខ្លួនជាសាសន៍យូដា›? (អេធ. ៨:១៧) [w០៦ ១/៣ ទំព័រ៣២ វគ្គ៤]
២. ហេតុអ្វីសាថានបានត្រូវអនុញ្ញាតឲ្យចូលទៅឯព្រះយេហូវ៉ា? (យ៉ូប ១:៦; ២:១) [w០៦ ១/៤ ទំព័រ២៨ វគ្គ៦]
៣. តើសាថានចង់បញ្ជាក់ន័យអ្វីពេលសួរថា«ដែលយ៉ូបកោតខ្លាចដល់ព្រះអង្គ តើឥតមានប្រយោជន៍ទេឬ»? (យ៉ូប ១:៩) [w៩៥ ១/២ ទំព័រ១៨ វគ្គ៦]
៤. ដោយដឹងថាព្រះយេហូវ៉ា‹ប្រកបដោយប្រាជ្ញា ហើយក៏មានឥទ្ធិឫទ្ធិដ៏ក្រៃលែង› ហេតុអ្វីចំណុចនេះជួយយើងឲ្យមានទំនុកចិត្តទៅលើលោក? (យ៉ូប ៩:៤) [w០៧ ១/៦ ទំព័រ១៦ វគ្គ១៦]
៥. ពេលដែលអ្នកពិចារណាអំពីខ្លួនអ្នកដោយផ្អែកលើបទគម្ពីរ តើអ្នកត្រូវប្រុងប្រយ័ត្ននឹងគ្រោះថ្នាក់អ្វី? (យ៉ូប ១៥:១៥, ១៦) [w០៨ ១/៦ ទំព័រ២៨ វគ្គ១៦]
៦. តើយើងអាចទាញមេរៀនអ្វីពីយ៉ូប ១៩:២ពេលដែលយ៉ូបបានបន្លឺសំឡេងយ៉ាងខ្លាំង? [w៩៥ ១/៥ ទំព័រ៣២ វគ្គ១-៥]
៧. តើអ្វីដែលបានជួយយ៉ូបឲ្យរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់គាត់? (យ៉ូប ២៧:៥) [w០៩ ១/៤ ទំព័រ១២ វគ្គ១៧]
៨. ពេលដែលអ្នកឯទៀតមានសេចក្ដីក្រខ្សត់ តើយើងអាចធ្វើតាមគំរូរបស់យ៉ូបយ៉ាងដូចម្ដេច? (យ៉ូប ២៩:១២, ១៣) [w០២ ១/៨ ទំព័រ៣១ វគ្គ១៩]
៩. សូមពន្យល់នូវមូលហេតុដែលអេលីហ៊ូវបានជោគជ័យក្នុងការជួយយ៉ូប។ (យ៉ូប ៣៣:១, ៦) [w០៦ ១/៩ ទំព័រ២០ វគ្គ១៥]
១០. ពេលដែលយើងរំពឹងគិតអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា តើនោះគួរមានឥទ្ធិពលលើយើងយ៉ាងណា? (យ៉ូប ៣៧:១៤) [w០៦ ១/៤ ទំព័រ៣១ វគ្គ៤]