កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២ ខែឧសភា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែឧសភា
ចម្រៀងលេខ៣០ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
fy ជំពូកទី៣ វគ្គ២០-២៦ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: យ៉ូប ៣៨-៤២ (១០នាទី)
ទី១: យ៉ូប ៤០:១-២៤ (៤នាទី ឬខ្លីជាង)
ទី២: ប្រយោជន៍ដែលយើងទទួលពីការបង្ហាញចិត្តស្លូតបូតនិងចិត្តអត់ធ្មត់ (៥នាទី)
ទី៣: តើព្រះគម្ពីរបង្រៀនយ៉ាងណាស្តីអំពីការប្រើរូបព្រះ និងការសែនជីដូនជីតា?—bh ទំព័រ១៧៨-១៨០ វគ្គ១-៥ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១០ នាទី: ប្រយោជន៍ដែលមកពីការផ្សព្វផ្សាយបណ្ដាំរបស់ព្រះយ៉ាងក្លាហាន។ ការពិគ្រោះដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១០ ទំព័រ១៦-១៧ វគ្គ១៣-១៦។
១០ នាទី: សេចក្ដីត្រូវការក្នុងក្រុមជំនុំ។
១០ នាទី: ចូររៀបចំដើម្បីផ្ដល់ទស្សនាវដ្ដីខែឧសភា។ ការពិគ្រោះ។ សូមចំណាយពេលមួយឬពីរនាទីដើម្បីបញ្ជាក់អំពីអត្ថបទខ្លះៗក្នុងទស្សនាវដ្ដី។ បន្ទាប់មកជ្រើសរើសអត្ថបទពីរឬបី ហើយអញ្ជើញអ្នកស្ដាប់ឲ្យផ្ដល់យោបល់អំពីសំណួរនិងបទគម្ពីរអ្វីដែលពួកគាត់ប្រហែលជានឹងយកមកប្រើដើម្បីផ្ដល់ទស្សនាវដ្ដី។ ធ្វើការសម្ដែងបង្ហាញពីរបៀបដែលយោបល់នីមួយៗអាចយកមកប្រើ។
ចម្រៀងលេខ៥១ និងសេចក្ដីអធិដ្ឋាន