កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៣០ ខែឧសភា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែឧសភា
ចម្រៀងលេខ៣៣ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
fy ជំពូកទី៥ វគ្គ១-៩ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ទំនុកតម្កើង ២៦-៣៣ (១០នាទី)
ទី១: ទំនុកតម្កើង ៣១:៩-២៤ (៤នាទី ឬខ្លីជាង)
ទី២: គំរូក្នុងគម្ពីរស្តីអំពីការបង្ហាញចិត្តរាបទាបដ៏ពិតប្រាកដ (៥នាទី)
ទី៣: ចូរគិតពិចារណាអំពីរបៀបប្រព្រឹត្តចំពោះអ្នកឯទៀត—bh ទំព័រ១៨៤-១៨៦ វគ្គ១៣-១៧ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: សេចក្ដីជូនដំណឹង។ ចូរប្រើពាក្យផ្សាយគំរូដែលមានស្រាប់នៅទំព័រ៤ ធ្វើការសម្ដែងបង្ហាញពីរបៀបចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍សប្ដាហ៍ដំបូងនៃខែមិថុនា ហើយលើកទឹកចិត្តទាំងអស់គ្នាឲ្យចូលរួម។
១៥ នាទី: ព្រឹត្ដិការណ៍សំខាន់ៗក្នុងជីវិតរបស់លោកយេស៊ូគ្រិស្ត។ ជាការពិគ្រោះ មានមូលដ្ឋានលើសេចក្ដីពន្យល់បន្ថែមទី១២ នៃសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ សូមពន្យល់របៀបដែលសេចក្ដីពន្យល់បន្ថែមនេះអាចជួយឲ្យមានគុណភាពថែមទៀតក្នុងការសិក្សាផ្ទាល់ខ្លួន និងជាជំនួយដល់សិស្សគម្ពីរដើម្បីយល់ព្រឹត្ដិការណ៍នៅក្នុងគម្ពីរ។ រួមបញ្ចូលការសម្ដែងដ៏ខ្លីមួយអំពីការនិយាយត្រិះរិះតែម្នាក់ឯង ដោយប្រើសេចក្ដីពន្យល់បន្ថែមទី១២ពេលសិក្សាផ្ទាល់ខ្លួន។
១០ នាទី: រៀបចំដើម្បីស្នើផ្ដល់ទស្សនាវដ្ដីខែមិថុនា។ ជាការពិគ្រោះ។ សូមរៀបរាប់នូវចំណុចខ្លះៗពីទស្សនាវដ្ដីនោះ អស់មួយឬពីរនាទី។ បន្ទាប់មកជ្រើសរើសអត្ថបទពីរបី ហើយអញ្ជើញអ្នកស្ដាប់ឲ្យផ្ដល់យោបល់ ថាតើសំណួរនិងបទគម្ពីរអ្វីដែលពួកគាត់នឹងយកមកប្រើដើម្បីផ្ដល់ទស្សនាវដ្ដី។ សូមធ្វើការសម្ដែងអំពីរបៀបដែលអាចផ្ដល់ទស្សនាវដ្ដី។
ចម្រៀងលេខ៣៧ និងសេចក្ដីអធិដ្ឋាន