លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់រយៈពេល២០នាទី ដោយផ្អែកលើព័ត៌មានដែលបានត្រូវថ្លែងតាំងពីសប្ដាហ៍ចាប់ផ្ដើម ថ្ងៃទី២ ខែឧសភា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១។
១. ព្រះយេហូវ៉ាតម្រូវឲ្យលោកយ៉ូបអធិដ្ឋានឲ្យអ្នកដែលបានធ្វើខុសនឹងគាត់ តើនេះមានមេរៀនអ្វីសម្រាប់យើង? (យ៉ូប ៤២:៨) [w០២ ១/៣ ទំព័រ១៦ វគ្គ១៦]
២. តើអ្វីជា«គ្រឿងបូជានៃសេចក្ដីសុចរិត»ដែលពួកគ្រិស្តសាសនិកជូនសព្វថ្ងៃនេះ? (ទំនុក. ៤:៥) [w០៦ ១/៦ ទំព័រ៩ វគ្គ៩]
៣. តើចិត្តថ្លើមរបស់ដាវីឌបានបង្គាប់ឲ្យគាត់កែប្រែចិត្តគំនិតយ៉ាងដូចម្ដេច? (ទំនុក. ១៦:៧) [w០៥ ១/៣ ទំព័រ៨-៩ វគ្គ៩]
៤. តើតាមរបៀបណាដែល«ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ»? (ទំនុក. ១៩:១) [w០៥ ១/១ ទំព័រ៩ វគ្គ៨]
៥. តើទំនុកតម្កើង ២៧:១៤បញ្ជាក់អ្វីស្តីអំពីទំនាក់ទំនងរវាងសេចក្ដីសង្ឃឹមនិងចិត្តក្លាហាន? [w០៦ ១/១០ ទំព័រ២៩ វគ្គ៣, ៦]
៦. យោងទៅតាមទំនុកតម្កើង ៣៤:១៣ តើការរក្សាអណ្ដាតខ្លួនជាប់ទាក់ទងនឹងអ្វីខ្លះ? (ទំនុក. ៤២:១-៣) [w០៧ ១/៣ ទំព័រ៣០ វគ្គ៩]
៧. ស្តីអំពីសេចក្ដីកតញ្ញូតើយើងអាចរៀនមេរៀនអ្វីពីជនលេវីម្នាក់ដែលបានត្រូវបំបរបង់នោះ? (ទំនុក. ៤២:១-៣) [w០៦ ១/៧ ទំព័រ៩ វគ្គ៤]
៨. នៅទំនុកតម្កើង ៥១:១៨តើស្តេចដាវីឌចង់និយាយអំពីអ្វីពេលដែលថា«សូមទ្រង់ប្រព្រឹត្តដោយសប្បុរសដល់ក្រុងស៊ីយ៉ូន»? ហើយតើនេះទាក់ទងយ៉ាងណាចំពោះយើងសព្វថ្ងៃនេះ? [w០៦ ១/៧ ទំព័រ១១ វគ្គ១]
៩. ពេលដាវីឌថា«សូមទប់ទល់ទូលបង្គំដោយចិត្តព្រមតាម»តើគាត់សំដៅទៅលើអ្វី? (ទំនុក. ៥១:១២, ព.ថ.) [w០៦ ១/៧ ទំព័រ៩ វគ្គ១១]
១០. តើយើងអាចប្រៀបដូចជាដើមអូលីវនៅក្នុងដំណាក់ព្រះយ៉ាងដូចម្ដេច? (ទំនុក. ៥២:៨) [w០៦ ១/៧ ទំព័រ១១ វគ្គ២]