សេចក្ដីជូនដំណឹង
◼ ខែមិថុនា: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមផ្ដល់សៀវភៅដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ ឬសៀវភៅមួយណាក៏បានដែលបានបោះពុម្ពមុនឆ្នាំ១៩៩៥។ កក្កដា និងសីហា: សៀវភៅស្តើងដែលមាន៣២ទំព័រដូចជា: ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! ផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត និងតើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ? កញ្ញា: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? សូមខំប្រឹងចាប់ផ្ដើមបង្រៀនគម្ពីរពេលជួបម្ចាស់ផ្ទះលើកដំបូង។ ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ តែមិនព្រមរៀនគម្ពីរ អ្នកផ្សាយអាចស្នើផ្ដល់សៀវភៅស្តើងដូចជា ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍!