ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
ខែមករា ឆ្នាំ២០១១: យើងមានក្ដីសោមនស្សរីករាយនឹងជម្រាបបងប្អូនថា ចំនួនអ្នកផ្សព្វផ្សាយ ចំនួនម៉ោងផ្សព្វផ្សាយ ចំនួនត្រឡប់ទៅជួប និងចំនួនសិស្សគម្ពីរ បានកើនឡើងដល់កំពូលក្នុងខែមករា។ ចំនួនអ្នកផ្សាយបានឡើងដល់កំពូលគឺ៤៦០នាក់ ហើយនេះគឺច្រើនជាងខែធ្នូឆ្នាំមុន១០នាក់។ នេះជាចំនួនអ្នកផ្សាយដែលត្រូវបានកើនឡើងជាប់ៗគ្នាប្រាំខែហើយ។ ឥឡូវមនុស្ស១.៥៥៦នាក់ កំពុងសិក្សាគម្ពីរជាមួយយើង។