កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៤ ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែកក្កដា
ចម្រៀងលេខ២៦ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
fy ជំពូកទី៦ វគ្គ១៥-២៥ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ទំនុកតម្កើង ៦០-៦៨ (១០នាទី)
ទី១: ទំនុកតម្កើង ៦២:១–៦៣:៥ (៤នាទី ឬខ្លីជាង)
ទី២: តើការស្ដាប់បង្គាប់ព្រះយេហូវ៉ាជានិច្ចគឺសំខាន់ប៉ុណ្ណា?—my រឿងទី៧៦ (៥នាទី)
ទី៣: តើយើងគួរអធិដ្ឋានទៅអ្នកណា? ហើយតើគួរអធិដ្ឋានតាមរបៀបណា?—bh ទំព័រ១៩៣-១៩៤ វគ្គ៩-១០ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១០ នាទី: ប្រសិនបើអ្នកណាម្នាក់និយាយថា ‹ខ្ញុំមានសាសនាផ្ទាល់ខ្លួនហើយ›។ ជាការពិគ្រោះដែលមានមូលដ្ឋានលើកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ១០-១១។ អញ្ជើញអ្នកស្ដាប់ដែលមានជោគជ័យឲ្យរៀបរាប់អំពីរបៀបដែលពួកគាត់បានប្រើយោបល់ផ្សេងទៀត។ សូមធ្វើការសម្ដែងមួយឬពីរ។
១០ នាទី: តើយើងអាចរៀនអ្វី? ជាការពិគ្រោះ។ សូមអាន លូកា ៩:៥៧-៦២ និងលូកា ១៤:២៥-៣៣។ សូមពិចារណារបៀបដែលខគម្ពីរទាំងនេះអាចជួយយើងក្នុងកិច្ចផ្សព្វផ្សាយ។
១០ នាទី: សេចក្ដីត្រូវការក្នុងក្រុមជំនុំ។
ចម្រៀងលេខ៥០ និងសេចក្ដីអធិដ្ឋាន