កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៩ ខែសីហា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែសីហា
ចម្រៀងលេខ៣៣ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
fy ជំពូកទី៨ វគ្គ១៩-២៧ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ទំនុកតម្កើង ១១០-១១៨ (១០នាទី)
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ (២០នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: សេចក្ដីជូនដំណឹង។ ដោយប្រើពាក្យផ្សាយគំរូនៅទំព័រ៦ សូមធ្វើការសម្ដែងរបៀបចាប់ផ្ដើមការសិក្សាគម្ពីរមួយនៅថ្ងៃសៅរ៍ដំបូងក្នុងខែកញ្ញា ហើយលើកទឹកចិត្តទាំងអស់គ្នាឲ្យចូលរួម។ សូមថ្លែងសុន្ទរកថាមួយដោយពិចារណាអត្ថបទ«ចូរស្នើផ្ដល់ទស្សនាវដ្ដីចាស់ៗឬសៀវភៅស្តើងណាក៏ដោយដែលមានប្រធានបទដែលម្ចាស់ផ្ទះចាប់អារម្មណ៍»។
១៥ នាទី: មានចិត្តខ្នះខ្នែងទោះជាមានវ័យចាស់ក៏ដោយ។ ការពិគ្រោះដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា ឆ្នាំ២០០៤ ប្រអប់នៅទំព័រ២៥ និងប៉មយាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២ ទំព័រ៣២។ អញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីអ្វីដែលគាត់បានរៀនពីបទពិសោធន៍នេះ។
១០ នាទី: រៀបចំដើម្បីស្នើផ្ដល់ទស្សនាវដ្ដីខែកញ្ញា។ ការពិគ្រោះ។ ចំណាយពេលមួយឬពីរនាទីដើម្បីបញ្ជាក់អំពីអត្ថបទខ្លះៗក្នុងទស្សនាវដ្ដី។ បន្ទាប់មកសូមជ្រើសរើសអត្ថបទពីរឬបី ហើយអញ្ជើញអ្នកស្ដាប់ឲ្យផ្ដល់យោបល់អំពីសំណួរនិងបទគម្ពីរអ្វីដែលពួកគាត់អាចយកមកប្រើដើម្បីផ្ដល់ទស្សនាវដ្ដី។ ធ្វើការសម្ដែងបង្ហាញពីរបៀបស្នើផ្ដល់ទស្សនាវដ្ដី។
ចម្រៀងលេខ៣១ និងសេចក្ដីអធិដ្ឋាន