សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣១ ខែតុលា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣១ ខែតុលា
ចម្រៀងលេខ៩ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
fy ជំពូកទី១១ វគ្គ១០-១៥ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: សុភាសិត ២២-២៦ (១០នាទី)
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ (២០នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: សេចក្ដីជូនដំណឹង។ «តើសៀវភៅរបស់យើងមានសភាពបែបណា?»។ សុន្ទរកថា។ បន្ទាប់ពីសុន្ទរកថា សូមប្រើពាក្យផ្សាយគំរូនៅទំព័រ៨ ដើម្បីធ្វើការសម្ដែងអំពីរបៀបចាប់ផ្ដើមការសិក្សានៅថ្ងៃសៅរ៍ដំបូងក្នុងខែវិច្ឆិកា។
១៥ នាទី: ប្រយោជន៍ដែលមកពីអាការក្រៅល្អរបស់យើងក្នុងកិច្ចបម្រើផ្សាយ។ ការពិគ្រោះដោយអ្នកចាស់ទុំ មានមូលដ្ឋានលើកូនសៀវភៅវិធីបង្កើនសមត្ថភាព ទំព័រ៨៩-៩០ វគ្គ១៥-២១។
១០ នាទី: រៀបចំស្នើផ្ដល់ទស្សនាវដ្ដីក្នុងខែវិច្ឆិកា។ ការពិគ្រោះ។ ចំណាយពេលមួយទៅពីរនាទីដើម្បីលើកបញ្ជាក់អត្ថបទពីរបីដែលមនុស្សក្នុងតំបន់ផ្សាយប្រហែលជាចាប់អារម្មណ៍។ បើកបង្ហាញអត្ថបទដើមក្នុងទស្សនាវដ្ដីប៉មយាម ហើយអញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីសំណួរណាដែលពួកគាត់ចង់សួរម្ចាស់ផ្ទះ ហើយបន្ទាប់មកសួរអំពីបទគម្ពីរមួយណាដែលគាត់ចង់អាន។ សូមធ្វើការសម្ដែងអំពីរបៀបស្នើផ្ដល់ទស្សនាវដ្ដី។
ចម្រៀងលេខ៤ និងសេចក្ដីអធិដ្ឋាន