ពាក្យផ្សាយគំរូ
ដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូងក្នុងខែវិច្ឆិកា
«សព្វថ្ងៃនេះ គេអាចទទួលព័ត៌មានច្រើនជាងពីមុន។ តើលោកអ្នកគិតថាយើងអាចរកឃើញយោបល់ត្រឹមត្រូវដែលអាចជួយយើងឲ្យមានសុភមង្គលនិងជោគជ័យក្នុងជីវិតនៅឯណា? [ទុកឲ្យគេឆ្លើយ។ បន្ទាប់មកសូមអាន ធីម៉ូថេទី២ ៣:១៦, ១៧ ក្រោយមកបើកសៀវភៅព្រះគម្ពីរបង្រៀន អានវគ្គ១២ ទំព័រ២៥] សៀវភៅនេះពន្យល់អំពីរបៀបរស់នៅដែលធ្វើឲ្យព្រះពេញចិត្ត ហើយនាំឲ្យយើងទទួលប្រយោជន៍»។ បង្ហាញតារាងនិងរូបភាពនៅទំព័រ១៤០-១៤១។
ថ្ងៃទី១ ខែតុលា
«ទោះជាមានការខំប្រឹងទប់ស្កាត់យ៉ាងណាក៏ដោយ តើលោកអ្នកគិតថាហេតុអ្វីបានជាសព្វថ្ងៃនេះមានអំពើអាក្រក់ ឃោរឃៅព្រៃផ្សៃ និងការឈឺចាប់នៅពាសពេញពិភពលោកដូច្នេះ? [ទុកឲ្យគេឆ្លើយ] សូមមើលអ្វីដែលគម្ពីរបរិសុទ្ធបានប្រាប់អំពីរឿងនេះ។ [សូមអាន ការបើកបង្ហាញ ១២:៩, ១២] ទស្សនាវដ្ដីវនេះពន្យល់ថា អ្នកណាជាមេកំណាច ហើយថាបញ្ហាទាំងអស់ដែលវាបណ្ដាលឲ្យមាននឹងត្រូវបំបាត់ចោលដោយរបៀបណា»។
ថ្ងៃទី១ ខែវិច្ឆិកា
បង្ហាញក្របទស្សនាវដ្ដី ហើយសួរថា «តើលោកអ្នកមានអារម្មណ៍យ៉ាងណា បើលោកអ្នកដឹងថាអ្វីដែលគេធ្លាប់ប្រាប់លោកអ្នកអំពីព្រះជារឿងមិនពិត? [ទុកឲ្យគេឆ្លើយ] សូមមើលអ្វីដែលលោកយេស៊ូបានមានប្រសាសន៍អំពីរបៀបដែលយើងអាចដឹងថាអ្វីជាសេចក្ដីពិតហើយអ្វីជារឿងមិនពិត។ [សូមអាន យ៉ូហាន ១៧:១៧] ដូច្នេះមានតែគម្ពីរប៉ុណ្ណោះដែលប្រាប់យើងនូវសេចក្ដីពិតអំពីព្រះ។ ទស្សនាវដ្ដីនេះពន្យល់បទគម្ពីរដែលលាតត្រដាងរឿងមិនពិតល្បីៗប្រាំយ៉ាងអំពីព្រះ»។