កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៦ ខែមីនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែមីនា
ចម្រៀងលេខ៤៧ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
w១០ ១/៥ អត្ថបទសិក្សាទី៤ វគ្គ១-៦ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: យេរេមា ១២-១៦ (១០នាទី)
ទី១: យេរេមា ១៣:១-១៤ (៤នាទី ឬខ្លីជាង)
ទី២: ការបង្កើតសកលលោកសមស្របនឹងវិទ្យាសាស្ត្រដែលមានសក្ខីភាព ក៏បង្ហាញថាការវិវត្តន៍គឺមិនពិតទេ។—td៧ក (៥នាទី)
ទី៣: តើថ្ងៃនានានៃការបង្កើតជាថ្ងៃដែលមានរយៈពេល២៤ម៉ោងឬ?—td៧ខ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។ សូមជម្រាបបងប្អូនក្នុងក្រុមជំនុំអំពីតំបន់ផ្សាយណាខ្លះដែលយើងមិនទាន់បានចែកលិខិតអញ្ជើញសម្រាប់ពិធីរំលឹក។
១០ នាទី: កុំភ្លេចទទួលអ្នកឯទៀតដោយរាក់ទាក់។ (ហេ. ១៣:១, ២) ថ្លែងដោយអ្នកចាស់ទុំ។ សូមរំលឹកឡើងវិញអំពីការរៀបចំសម្រាប់ពិធីរំលឹក។ សូមឲ្យយោបល់អំពីរបៀបផ្សេងៗដែលបងប្អូនទាំងអស់អាចបង្ហាញការរាក់ទាក់ចំពោះភ្ញៀវ និងចំពោះអ្នកផ្សាយអសកម្មដែលមកចូលរួមពិធីរំលឹកនេះ។ សូមធ្វើការសម្ដែងខ្លីពីរ។ ទី១ មុនកម្មវិធីចាប់ផ្ដើម អ្នកផ្សាយស្វាគមន៍អ្នកដែលបានទទួលលិខិតអញ្ជើញក្នុងអំឡុងសប្ដាហ៍ដែលចែកលិខិតអញ្ជើញ។ ទី២ ក្រោយចប់កម្មវិធី អ្នកផ្សាយរៀបចំជួបបុគ្គលនោះម្ដងទៀតដើម្បីជួយគាត់ឲ្យមានចំណាប់អារម្មណ៍ថែមទៀត។
២០ នាទី: «តើអ្នកនឹងប្រើឲ្យបានប្រយោជន៍ច្រើនបំផុតឬទេ?»។ ការពិគ្រោះ។ សូមលើកបញ្ជាក់ប្រភេទនៃអត្ថបទក្នុងទស្សនាវដ្ដីសម្រាប់ផ្សព្វផ្សាយដែលចេញបីខែម្ដង។ សូមលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យអាននិងរៀបចំទុកជាមុនសម្រាប់ផ្នែកនៃការប្រជុំអប់រំកិច្ចបម្រើនៅសប្ដាហ៍បន្ទាប់។
ចម្រៀងលេខ១៥ និងសេចក្ដីអធិដ្ឋាន