លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២។ ក្នុងសំណួរនីមួយៗមានថ្ងៃខែដែលបញ្ជាក់អំពីសប្ដាហ៍ដែលព័ត៌មាននោះបានត្រូវពន្យល់។ នេះនឹងជួយបងប្អូនឲ្យស្រួលរៀបចំនិងស្រាវជ្រាវរកព័ត៌មាន។
១. តើយើងអាចទាញមេរៀនអ្វីពីការសង្គ្រោះជីវិតរបស់យេរេមាក្នុងអំឡុងគ្រាដ៏ពិបាក? (យេ. ៣៧:២១) [ថ្ងៃទី៧ ខែឧសភា, w៩៧ ១/១២ ទំព័រ៣-៤ វគ្គ៤-៥]
២. តើអេបេឌមេលេកបានបង្ហាញជំនឿនិងចិត្តក្លាហានយ៉ាងដូចម្ដេច? (យេ. ៣៨:៨-១៣) [ថ្ងៃទី៧ ខែឧសភា, w០៧ ១/២ ទំព័រ២៣-២៤ វគ្គ៦-៧]
៣. តើយើងអាចរៀនមេរៀនដ៏សំខាន់អ្វីពីគំរូរបស់បារូក? (យេ. ៤៥:៥) [ថ្ងៃទី២១ ខែឧសភា, w០៨ ១/៤ ទំព័រ២០ វគ្គ១៦]
៤. ក្រោយពីជនជាតិមេឌីនិងពើស៊ីបានដណ្ដើមអំណាចពីចក្រភពបាប៊ីឡូន តើពួកឈ្លើយសឹកអាចរត់ចេញយ៉ាងដូចម្ដេច? (យេ. ៥១:៦, ៤៥, ៥០) [ថ្ងៃទី៤ ខែមិថុនា, w០៨ ១/៦ ទំព័រ១១ វគ្គ៨-៩]
៥. តើយើងអាចរៀនមេរៀនដ៏គួរឲ្យសោកស្ដាយអ្វីពីការយំរបស់ក្រុងយេរូសាឡិម? (បរិ. ១:១-៩) [ថ្ងៃទី១១ ខែមិថុនា, w០៧ ១/៦ ទំព័រ៩ វគ្គ៤]
៦. តើ«ព្រះពន្លា»និង«កំណល់កល់ព្រះបាទ»ព្រះយេហូវ៉ាសំដៅទៅលើអ្វី? (បរិ. ២:១, ៦) [ថ្ងៃទី១១ ខែមិថុនា, w០៧ ១/៦ ទំព័រ៩ វគ្គ២]
៧. ហេតុអ្វីជាការសំខាន់ដែលបុគ្គលម្នាក់រៀនឲ្យចេះស៊ូទ្រាំនឹងទុក្ខលំបាកពេលវ័យក្មេង? (បរិ. ៣:២៧) [ថ្ងៃទី១៨ ខែមិថុនា, w០៧ ១/៦ ទំព័រ១១ វគ្គ៤]
៨. ហេតុអ្វីការ«ត្អូញត្អែរ»ពេលយើងរងទុក្ខដោយសារអំពើខុសឆ្គងជាអ្វីដែលគ្មានប្រយោជន៍? (បរិ. ៣:៣៩-៤២) [ថ្ងៃទី១៨ ខែមិថុនា, w០៧ ១/៦ ទំព័រ១១ វគ្គ៥]
៩. ទោះជាអ្នកឯទៀតមិនអើពើក៏ដោយ តើគំរូរបស់អេសេគាលជួយយើងឲ្យផ្សាយដោយចិត្តក្លាហានយ៉ាងដូចម្ដេច? (អេស. ៣:៨, ៩) [ថ្ងៃទី២៥ ខែមិថុនា, w០៨ ១/៧ ទំព័រ១៣-១៤ វគ្គ៦-៧]
១០. តើយើងអាចរៀនអ្វីពីហេតុការណ៍ដែលអេសេគាល‹ស្រឡាំងកាំងអស់៧ថ្ងៃ›? (អេស. ៣:១៥) [ថ្ងៃទី២៥ ខែមិថុនា, w០៧ ១/៧ ទំព័រ៩ វគ្គ២]