កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២ ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែកក្កដា
ចម្រៀងលេខ៤៣ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv ជំពូកទី៤ វគ្គ១-១១ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: អេសេគាល ៦-១០ (១០នាទី)
ទី១: អេសេគាល ៧:១៤-២៧ (៤នាទី ឬខ្លីជាង)
ទី២: តើយ៉ូណាថានបានទុកគំរូល្អក្នុងការបង្ហាញចិត្តរាបទាបយ៉ាងដូចម្ដេច?—w០៨ ១/២ ទំព័រ១៤ វគ្គ៧-៨ (៥នាទី)
ទី៣: របៀបដែលយើងអាចសម្គាល់អ្នកប្រកាសទំនាយមិនពិត—td៤២ក (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១០ នាទី: តើអ្វីជាការផ្ដើមវាចាដែលមានប្រសិទ្ធភាព? ការពិគ្រោះដែលមានមូលដ្ឋានលើកូនសៀវភៅវិធីបង្កើនសមត្ថភាព ទំព័រ១៧-១៨ វគ្គ១-៧។ សូមធ្វើការសម្ដែងខ្លីមួយឬពីរដែលបញ្ជាក់អំពីចំណុចនេះ។
១០ នាទី: សេចក្ដីត្រូវការក្នុងក្រុមជំនុំ។
១០ នាទី: យោបល់សម្រាប់ស្នើផ្ដល់ទស្សនាវដ្ដីក្នុងខែកក្កដា។ ការពិគ្រោះ។ សូមជ្រើសរើសអត្ថបទពីរឬបី ហើយចំណាយពេល៣០ទៅ៦០វិនាទីដើម្បីរៀបរាប់អំពីមូលហេតុដែលព័ត៌មានទាំងនោះគួរជាទីចាប់អារម្មណ៍ចំពោះមនុស្សក្នុងតំបន់ផ្សាយ។ បន្ទាប់មក សូមប្រើអត្ថបទខាងដើមក្នុងទស្សនាវដ្ដីប៉មយាម អញ្ជើញអ្នកស្ដាប់ឲ្យបញ្ចេញយោបល់អំពីសំណួរដែលមនុស្សក្នុងតំបន់ផ្សាយនឹងចាប់អារម្មណ៍ រួចមកអញ្ជើញបងប្អូនឲ្យរៀបរាប់អំពីបទគម្ពីរដែលពួកគាត់ចង់អាន។ បើមានពេល សូមធ្វើតាមវិធីដូចគ្នាចំពោះអត្ថបទផ្សេងមួយទៀតដែលមានក្នុងទស្សនាវដ្ដីនោះ។ សូមធ្វើការសម្ដែងអំពីរបៀបស្នើផ្ដល់ទស្សនាវដ្ដី។
ចម្រៀងលេខ៣១ និងសេចក្ដីអធិដ្ឋាន