កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៩ ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែកក្កដា
ចម្រៀងលេខ៣៥ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv ជំពូកទី៤ វគ្គ១២-២១ និងប្រអប់នៅទំព័រ៤៨ (ការអានប្រអប់ ឬសេចក្ដីពន្យល់បន្ថែម គឺស្រេចលើចិត្ត) (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: អេសេគាល ១១-១៤ (១០នាទី)
ទី១: អេសេគាល ១១:១៤-២៥ (៤នាទី ឬខ្លីជាង)
ទី២: រាជាណាចក្ររបស់ព្រះនឹងនាំឲ្យជាសះស្បើយខាងរាងកាយជាអចិន្ត្រៃយ៍—td៦ខ (៥នាទី)
ទី៣: តើចិត្តរាបសាជាអ្វី? ហើយតើតាមរបៀបណាដែលគុណសម្បត្ដិនេះអាចជួយយើងមានទស្សនៈត្រឹមត្រូវ?—w០៤ ១/៣ ទំព័រ១២ វគ្គ២០-២១ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១៥ នាទី: ចូរធ្វើការត្រឡប់ទៅជួបដោយមានប្រសិទ្ធភាព។ ការពិគ្រោះដែលមានមូលដ្ឋានលើសំណួរដូចតទៅ: (១) ហេតុអ្វីជាការល្អដែលយើងមានគោលដៅរាល់ពេលយើងត្រឡប់ទៅជួប? (២) ពេលធ្វើការត្រឡប់ទៅជួបពីរបីដងជាលើកដំបូង តើយើងគួរនៅយូរប៉ុណ្ណា? (៣) តើយើងគួរនិយាយយ៉ាងណាដើម្បីណែនាំខ្លួនពេលយើងត្រឡប់ទៅជួប? (៤) តើយើងអាចនិយាយអ្វី បើបុគ្គលនោះនិយាយថាគាត់មិនចាប់អារម្មណ៍? (៥) ពេលត្រឡប់ទៅជួបអ្នកដែលទទួលខិត្តប័ណ្ណ សៀវភៅ ឬទស្សនាវដ្ដី តើយើងអាចបង្ហាញសៀវភៅព្រះគម្ពីរបង្រៀននៅពេលណា ហើយតាមរបៀបណា? (៦) បើយើងពិបាកជួបគាត់នៅផ្ទះម្ដងទៀត តើយើងអាចបណ្ដុះចំណាប់អារម្មណ៍របស់បុគ្គលនោះយ៉ាងដូចម្ដេច? (៧) តើតាមរបៀបណាយើងអាចបង្ហាត់បង្រៀនអ្នកផ្សាយដែលមិនសូវមានបទពិសោធន៍ កាលដែលយើងត្រឡប់ទៅជួប?
១៥ នាទី: «តើអ្នក‹មានហេតុត្រេកអរ›ឬទេ?»។ សំណួរនិងចម្លើយ។ ពេលពិចារណាវគ្គ៤ លើកទឹកចិត្តបងប្អូនទាំងអស់ឲ្យជូនសេចក្ដីរាយការណ៍នៃកិច្ចបម្រើផ្សាយឲ្យបានរាល់ខែ។ សូមមើលសាឡើងវិញនូវចំណុចដែលមានក្នុងកិច្ចបម្រើព្រះរាជាណាចក្រយើង ខែមីនា ឆ្នាំ២០០៧ អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា ទំព័រ៨ វគ្គ៦ ដល់ទំព័រ៩ វគ្គ៥។
ចម្រៀងលេខ៩ និងសេចក្ដីអធិដ្ឋាន