ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
យើងមានចិត្តរីករាយនឹងជម្រាបបងប្អូនថា ក្នុងខែកុម្ភៈ ឆ្នាំ២០១២ នេះជាលើកទី៧ដែលចំនួនអ្នកផ្សាយបានឡើងដល់កំពូលជាប់ៗគ្នា។ ចំនួនអ្នកផ្សាយសរុប៥៤៩នាក់ គឺកើនឡើង១៩ភាគរយច្រើនជាងខែដដែលនៅឆ្នាំមុន។ តាមសេចក្ដីរាយការណ៍ នេះជាលើកទី១ដែលចំនួនការត្រឡប់ទៅជួបកើនលើស១០.០០០ គឺចំនួន១០.០៩១។ ដូច្នេះ ចំនួនសិស្សគម្ពីរបានកើនឡើង២៥នាក់ច្រើនជាងចំនួនដែលបានឡើងដល់កំពូលនៅខែមីនា ឆ្នាំ២០១១។ តាមសេចក្ដីរាយការណ៍ ចំនួនសិស្សគម្ពីរគឺ១.៦៦៥នាក់។